ទីបំផុត!ជនបង្ករបាញ់ប្រហារនារីម្នាក់ នៅក្នុងក្លឹប «លុច្សសារី» លោកជំទាវ ញ៉ែម មរកត ជាម្តាយ នាំមកបង្ហាញខ្លួន នៅអាវុធហត្ថរាជធានីភ្នំពេញ

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីវេលាម៉ោងប្រមាណ ១៦៖០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបាន លោកស្រី ញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ នាំយកកូនមកដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការសាកសួរ ដើម្បីកសាង សំណុំរឿងតាមនិតិវិធីច្បាប់។

 

សូមបញ្ជាក់ថា នារីម្នាក់ ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប«លុច្សសារី»ផ្ទះលេខ៥៣ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

របាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសនារីម្នាក់នេះ ជនរងគ្រោះ ឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំ នៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

 

ដោយឡែកខ្មាន់កាំភ្លើងទាំង២នាក់នោះ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នា ជាមួយជនរងគ្រោះ។ហើយជនដៃដល់ជាកូនប្រុសលោកស្រីអនុរដ្ឋលេខាធិការក្រសួងកិច្ចការ នារី និងមានក្របខ័ណ្ឌ ជាមន្ដ្រីយោធាទៀតផង។

សមត្ថកិច្ចបានអះអាងទៀតថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសផ្តើមចេញពីការប្រចណ្ឌ៕

 

 

Leave a Reply

(*) Required, Your email will not be published