មន្ត្រីប៉េអឹមឈ្មោះ តែម ធារ៉ា ប្រើឈ្មោះ លោក ម៉ៅ ធនិន និងលោក អ៊ុក សាម៉ុន មេប៉េអឹមខេត្តពោធិ៍សាត់ ប្រមូលទិញឈើ និងដឹកជញ្ជូនឈើខុសច្បាប់ រញ្ជួយនៅស្រុកក្រវ៉ាញ

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលមាន​ខ្នងបង្អែក​រឹងមាំ​ នៅតែ​អាច​ប្រមូល​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ឆ្លងកាត់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ តែម ធារ៉ា គឺជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ហើយ​មាន​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ ជា​បង្អែក​រឹងមាំ​ទើប​ឈ្មួញ​រូបនេះ​អាច​បន្ត​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ជា​មន្ត្រីប៉េអឹមជាកូនចៅសំណប់ ប្រើប្រាស់​តួនាទី​របស់ខ្លួន​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។

 

សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅក្នុង​ស្រុក​ភ្នំក្រវាញ បាន​បង្ហើប​ឲ្យ​ដឹងថា គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះតែម ធារ៉ា ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ យ៉ាង​គគ្រឹកគគ្រេង​នោះទេ ព្រោះ​មន្ត្រី​ធំៗ​ ក្នុង​ខេត្តពោធិ៍សាត់ មួយចំនួន​ ជា​ខ្នងបង្អែក​របស់​ឈ្មួញ​រូបនេះ ហើយ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​រូបនេះ​ជាប្រចាំ​។

ជាក់ស្ដែង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​។ កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស សហការគ្នា​បង្ក្រាប ​បទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា មិនដែល​ប្រឈម​នឹង​ការបង្ក្រាប​ម្ដងណា​ឡើយ​។

 

ប្រភពពី​ឈ្មួញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅក្នុង​ស្រុក​ភ្នំក្រវាញ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គេ​មានការ​យោគយល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ តែម ធារ៉ា តែង​ប្រើប្រាស់​ឈ្មោះ​ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់និងលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ធ្វើជា​បង្អែក​ដ៏​រឹងមាំ​ ដើម្បី​ឲ្យ​សកម្មភាព ​ដឹកជញ្ជូន​ឈើ ​របស់ខ្លួន​ប្រព្រឹត្ត​ទៅដោយ​រលូន​៕

 

គេមិនដឹងថាតើ​មន្ត្រីប៉េអឹមឈ្មោះតែម ធារ៉ា បង់លុយអោយលោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និងលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ប៉ុន្មានម៉ឺនដុល្លានោះទេ ទើបមេឈ្មួញឈើជាមន្ត្រីប៉េអឹមឈ្មោះតែមធារ៉ាយកឈ្មោះធ្វើជា​បង្អែក​ដ៏​រឹងមាំ​ក្នុងការដឹកប្រមូល ទិញ​ឈើស្តុក​ឈើនិង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញយ៉ាង​ពេញបន្ទុក​៕

   

 

Leave a Reply

(*) Required, Your email will not be published