ភព្វ័សំណាងឬ ខ្វះធនធានមនុស្ស ! ឪពុកចូលនិវត្តន៍ កូនប្រុសឡើងជំនួស តំណែងឪ ជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន ខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ បើយោងតាមផេកផ្លូវការណ៍ របស់លោក ប្រធានបក្សខ្មែរក្រោក បានបង្ហោះសារថា នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តមណ្ឌលគិរី បន្ទាប់ពីឪពុកដល់អាយុចូលនិវត្តន៍ បែរជាត្រូវបានលោករដ្ឋមន្ដ្រី វង សូត្រ ប្រកាសតែងតាំង កូនប្រុសបង្កើតរបស់អតីតប្រធានមន្ទីររូបនោះទៅវិញ ជាហេតុនាំឲ្យមានការលើកឡើងថា ជាមន្ទីរពូជន៍ឬ មន្ទីរគ្រួសារនិយម ពីព្រោះកាលឪនៅជាប្រធាន កូនបាន ឡើងមកជាអនុប្រធាន រងចាំទទួលតំណែងនេះរួចស្រេចទៅហើយ ។

 

គួរបញ្ជាក់ថា ការប្រកាសតែងតាំង ប្រធានមន្ទីរថ្មីនេះគឺធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះក្រោមអធិបតីភាព លោក វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្រកាសឲ្យលោក ខឹម សុផុន មានមុខងារ ជាអនុប្រធានមន្ទីរ ចូលកាន់មុខតំណែង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តមណ្ឌលគិរីថ្មី បន្ទាប់ពីលោក ខឹម ចាន់ផល ប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍ ព្រោះលោក គឹម ចាន់ថុល ប្រធានមន្ទីរចូលនិវត្តន៍គឺជាឪពុកបង្កើត របស់លោក ខឹម សុផុន ដែលត្រូវទទួលតំណែងស្នងឪពុករូបនេះ ។

 

ក្នុងថ្ងៃប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរសង្គមកិច្ចថ្មី នោះក៏មានការអបអរសាទរជាខ្លាំង ពីក្រុមគ្រួសារបងប្អូន របស់លោក ខឹម សុផុន និង លោក ខឹម ចាន់ផល ប្រកបដោយក្ដីសប្បាយរីករាយក្រៃលែង ពីព្រោះតែ ក្ដីប៉ងប្រាថ្នារបស់ក្រុមគ្រួសារខ្លួនបានសម្រេច ដូចការគ្រោងទុក  ប៉ុន្តែខុសប្លែក តែនៅតាមតុកាហ្វេសប៊ុក ឯណោះវិញ មានការនិយាយគ្នា ពីមាត់មួយទៅមាត់មួយ ថា ចុះបុណ្យគេអីក៏សំណាងម្ល៉េះ ឪពុកចូលនិវត្តន៍ កូនឡើងជំនួសតំណែងឪ… ឬ ក៏នៅក្នុងខេត្តមណ្ឌលគិរីនេះ ខ្វះធនធានមនុស្ស សម្រាប់បម្រើការងារនិងគ្មានមនុស្សមានសមត្ថភាពដូចត្រកូលខឹម នោះទេ ។

ជាមួយគ្នានេះដែរក៏មានអ្នកខ្លះលើកឡើងថា បើមិនឲ្យកូនអង្គុយកៅអីឪ តើឲ្យនរណាវិញ បើកាលឪនៅជាប្រធានមន្ទីរ កូនអនុប្រធានទៅហើយនោះ ៕

 

Leave a Reply

(*) Required, Your email will not be published