លោក លឹម សម្បត្តិ ប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រមូលលុយស្រង់ដើម គួរអោយញាក់សាច់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ​ត្រួតពិនិត្យ​ គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ ​បាន​ដឹងឮ ​និង​ចាត់វិធានការ​ទប់ស្កាត់​ ខ្លះ​ផង​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​បង្ហើប​ឲ្យ​ដឹងថា​ លោក លឹម សម្បត្តិ ចំណាយលុយ​យ៉ាងច្រើន​ ដើម្បី​ទទួលបាន​តំណែង ​ជា​មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទើប​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ចំណែក​មេ​គយ​ធំៗ​ ក្នុង​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ទោះបី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​

 

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ លោក លឹម សម្បត្តិ ទទួលបាន​តំណែង ​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ គឺ​លោក លឹម សម្បត្តិ កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​ឲ្យ​ដឹងថា ដោយសារ​លោក លឹម សម្បត្តិ ចំណាយ​ដើមទុន​យ៉ាងច្រើន ​ដើម្បី​ទទួលបាន​តំណែង​នោះ ទើប​ខំប្រឹង​ប្រមូល​លុយ ​តាមរបៀប​ពុករលួយ ​ច្រើនបែប​ ច្រើនយ៉ាង ជាពិសេស​ពាក់ព័ន្ធ​ឯកសារ​ ក្រុមហ៊ុននាំចេញ​នាំចូល​ទំនិញ​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​និង​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ ​របស់លោក លឹម សម្បត្តិ មេ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខ្លះ​ផង​។

 

​បើតាម​ប្រភពពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក លឹម សម្បត្តិ ទទួលបាន​តំណែង​ ជា​ប្រធានការិយាល័យ​ ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួចមក​គឺ​លោក លឹម សម្បត្តិ អនុវត្តន៍​តាម​ជំនាញ​របស់លោក លាង ហៃ អតីត​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក លាង ហៃ បាន​ផ្ទេរ​ទៅធ្វើជា​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បទពិសោធន៍​នៃ​អំពើពុករលួយ​របស់លោកលាងហៃ កំពុង​ត្រូវបាន​លោក លឹម សម្បត្តិ យកមក​អនុវត្តន៍​យ៉ាង​ប៉ិនប្រសប់​។ លើស​នេះ​ទៅទៀត​លោក លឹម សម្បត្តិ តែងតែ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ ​ដើម្បី​បិទបាំង ​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

 

អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញបាន​លើកឡើងថា បន្ទាប់ពី​លោក លឹម សម្បត្តិ ចូលមក​កាន់ តំណែង​ជា​ប្រធានការិយាល័យ​ ត្រួតពិនិត្យ​គយ​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ពួកគេ​សង្ឃឹមថា​លោក លឹម សម្បត្តិ មិន​យក​គំរូ​នៃ​ការប្រព្រឹត្ត​អំពើ ពុករលួយ​របស់លោក លាង ហៃ ដែល​ត្រូវ​ផ្ទេរចេញ​នោះទេ​។

ប៉ុន្តែ​ជាក់ស្ដែង​ពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ មិនបាន​ប៉ុន្មាន​ខែ​ផង គឺ​លោក លឹម សម្បត្តិ យក​មេរៀន​នៃ​អំពើពុករលួយ​របស់លោក លាង ហៃ មក​អនុវត្តន៍​យ៉ាង​ពេញបន្ទុក​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​ទុក​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ​៕

 

 

 

Leave a Reply

(*) Required, Your email will not be published