លោក សា ផល្លា មេប៉ុស្តិ៍ ច្រកឡាប៉ាខេ អាងអំណាចលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បើក អោយឈ្មួញ ដឹកឈើឆ្លងទៅ ទៅវៀតណាម យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ជំនួញឈើខុសច្បាប់ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងមួយចំនួនបានកំពុងបើកដៃ អោយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ធ្វើចរាចរនាំឈើគ្រប់ប្រភេទ ឆ្លងដែនទៅលក់នៅប្រទសវៀតណាម ក្រោមកាសម្រប សម្រួលពីសំណាក់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រួមនិងមន្ត្រីពាក់ពន្ឋ័ដែលឈរជើង ប្រចាំកានៅច្រកទ្វាខាងលើនេះផងដែរ ។

ប្រភពបន្តរថា ក្នុងជំនួញឈើខុសច្បាប់ នៅតំបន់នោះ ក្រុមឈ្មួញបានប្រើប្រាស់មធ្យោបាយ ដើម្បីដឹកឈើនាំឆ្លងដែន តាមរថយន្តសាំយ៉ុង រថយន្តការី ហើម រថយន្តឡង់គ្រីស័រកែ បានធ្វើការដឹកជញ្ជូនឈើឆ្លងដែន ទៅបានយ៉ាងរលូនក្រោមកា សម្របសម្រួលបើកផ្លូវពីសំណាក់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានស្នាក់កាប្រចាំនៅតាមផ្លូវ ចូលច្រកឡាប៉ាខេ រួមទាំងសមត្ថកិច្ចជំនាញ ពាក់ពន្ឋ័ជាច្រើន នៅក្នុងស្រុកកែវសីមា ។

ប្រភពពីស្រុកកែវសីមា បានបញ្ជាក់អោយដឹងថា ក្នុងជំនួញឈើខុសច្បាប់ ដឹកឆ្លងដែនទៅ វៀតណាម រាល់ថ្ងៃមានមេឈ្មួញធំៗមហិតា២នាក់ ដែលមាន ឥទ្ឋិពលយ៉ាងអស្ចារ្យក្នុង ការដឹកជញ្ជូន ឈេីឆ្លងដែន ទៅលក់នៅប្រទេស វៀតណាម បានដោយសេរីនោះ មានឈ្មោះ លោក គង់ ហ៊ាង ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់ មួយកន្លែងដ៍ល្បីជាងគេ នៅស្រុក កែវសីមា ហើយបច្ចុប្បន្ន ក៏ជាមេឈ្មួញឈើដ៏ល្បីល្បាញ ក្នុងជំនួញឈើខុសច្បាប់ ដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម និងម្នាក់ទៀតមានឈ្មោះ ចែ លីន ហៅលីនខ្ទើយ ។

 

ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើ ឆ្លងដែនខុសច្បាប់ គឺក្រុមឈ្មួញ បានធ្វើការដឹកជញ្ចូនពីចំណុចស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាំឆ្ពោះទៅ តាមច្រក ព្រំដែនខាងលើ និងបន្តរទៅវៀតណាម តាមច្រករបៀងនានា ក្នុងនោះមានច្រករបៀង (ងាំយូលិត)ច្រករបៀង (ងាំតា យិន) ច្រករបៀង(ងាំបាមូល)ច្រករបៀង(ងាំបាឡាង) ច្រករបៀ(ងាំបាវ៉េ)ច្រករបៀង(ងាំដី) ច្រក របៀងទាំងនេះ គឺស្ថិតនៅក្រោមការ គ្រប់គ្រង ដោយលោក សា ផល្លា ដែលកំពុងតែផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលហ៊ានបើកដៃនិង សម្របសម្រួល អោយលោក គង់ ហ៊ាង និងចែ លីន ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ បានយ៉ាងរលូន ៕

 

 

Leave a Reply

(*) Required, Your email will not be published