លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មើលមិនឃើញ លោក យូ សុធា មេប៉ុស្តិ៍ច្រកទ្វារភាគី ដាក់ដាំ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាម យ៉ាងគំហុក

, , Leave a comment

ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ជំនួញឈើប្រណិត ចាប់ កក្រើកឡើងវិញ យ៉ាងគគ្រឹកគគ្រេងនៅច្រកដាក់ដាំ និង​ច្រករបៀង​កង់​ឡង់ ស្រុក​អូររាំង ក្នុងទឹកដី ស្រុកអូររាំង ខេត្តមណ្ឌលគីរី ដែលគេសង្ស័យ ថា លោក យ៉ូ សុធា មេប៉ុស្តិ៍ដាក់ដាំ ជាអ្នកឃុបឃិតអោយឈ្មួញឈ្មោះជឿងជន ជាតិវៀតណាមជួលឈ្មួញខ្មែរដឹកឈើឆ្លងកាត់ទីនោះយ៉ាងអាណាធិបតេយ្យ គ្មានការទប់ស្កាត់។

 

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ ក្នុង​ខេត្តមណ្ឌលគិរី បាន​កត់សម្គាល់ថា​ ប៉ុន្មាន​យប់​នេះ ឈ្មួញ​ជនជាតិ​វៀតណាម ជួល​ឈ្មួញ​ខ្មែរ អោយ​កាង​រថយន្ត​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ តាម​រថយន្ត​ ឡង់​គ្រី​ស័​រ និងរថយន្ត​សាំយ៉ុង ចេញពីតំបន់ព្រៃ អភិរក្សជីវៈចម្រុះ WCSចេញពីស្រុកអូររាំងនឹងចេញមកពីភូមិពូតាំង និងពីទីរួមខេត្តមណ្ឌលគិរីមានរថយន្តដឹកឈើពី៤០ ទៅ៥០ គ្រឿងសំរុកដឹកចេញយកទៅលក់​នៅ​ប្រទេស​វៀតណាមតាម​ច្រក​ដាក់​ដាំ យ៉ាង ​រលូន មិនមាន​ការរាំងស្ទះ​អ្វី​ឡើយ ដោយសារ​បុគ្គល សមត្ថកិច្ច​ពាក់​ព​ន្ឋ័​ ទាំងនោះ លា​បាត ដៃ​ទទួល​ប្រាក់ ពី​ឈ្មួញ​ជនជាតិ វៀតណាម និង​មេ​ឈ្មួញ​ខ្មែរដឹកជញ្ជូន​ឈើ យ៉ាង​ត្រជាក់ចិត្ត។​

​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទើប​ឡើង​ថ្មី មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​ព្រោះ​រឿងរ៉ាវ​ទាំអស់​ មិនអាចបិទបាំង​បានទេ ខណៈដែល​បទល្មើស​ព្រៃឈើ​កើតឡើង យ៉ាង​ពេញបន្ទុក នៅតាម តំបន់​ព្រំដែន​ក្នុងស្រុក​អូ​រាំង ក៏ដោយ​៕

 

ដូច្នេះ​ថ្នាក់ដឹកនាំ ​ក្រសួងមហាផ្ទៃ ក៏ដូចជា ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មក ដល់ពេលនេះ​លោក យូ សុធា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ នៅ តែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ទាំង យប់​ទាំង​ថ្ងៃ​៕

ករណីខាងលើ មិនអាចទទួលការបំភ្លឺ ពីមន្ត្រីសមត្ថកិច្ចបាននៅឡើយ៕

 

 

 

Leave a Reply

(*) Required, Your email will not be published