សង្វេកណាស់! ជីតាជិះម៉ូតូឌុបចៅប្រុស-ស្រី ឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័រ បុកកិនធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធម

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ជីតានិងក្មេងស្រីម្នាក់អាយុ០៩ឆ្នាំ ត្រូវរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធមបំផុត ។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង ម៉ោង០៣ជាងថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩នេះ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ បំបែកជាបួន ស្ថិតក្នុងភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្ត្រីប៉ូលីសចររាចរណ៍ប្រាប់ថា ជនរងគ្រោះជាជីតា ឈ្មោះ អួត សារ៉ុម ភេទប្រុសអាយុ ៥៧ឆ្នាំ ស្លាប់ រស់នៅស្រុកស្អាង ខេត្តកណ្ដាល។ចំណែកចៅស្រីដែលស្លាប់ក្នុងហេតុដ៏រន្ធត់នេះឈ្មោះ រ៉ុង ដាណេ ភេទស្រី អាយុ០៩ឆ្នាំ បែកក្បាលធ្លាយខួរខ្ទាតពេញផ្លូវ ស្លាប់នៅនិងកន្លែងជាមួយជីតា ។ចំណែកចៅប្រុសម្នាក់ទៀត ឈ្មោះ រ៉ុង សំណាង ភេទប្រុសអាយុ ០២ឆ្នាំ រងរបួសស្រាល ។

បន្ទាប់ពីរថយន្តបើកបុក និងកិនជនរងគ្រោះរួច តៃកុងរថយន្ត(កុងតឺន័រ) បាន ព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បានទាំងតៃកុង និងរថយន្ត ដើម្បីចាត់ការតាមច្បាប់ ៕

 

 

Leave a Reply

(*) Required, Your email will not be published