អភិបាលខេត្តរតនគិរី មិនបញ្ជាសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបជំនួញឈើឈ្មួញ សម្រុកដឹកឈើចេញទៅវៀតណាម តាមច្រកអូរយ៉ាដាវ

, , Leave a comment

ខេត្តរតនគិរី ៖ បន្ទាប់ពី មាន​ភាពស្ងប់ស្ងាត់ មួយ​ដង្ហើមចង្រិត ពេលនេះ បទល្មើស​ព្រៃឈើ ឆ្លងដែន ទៅ​ប្រទេស វៀតណាម បាន​កក្រើក​ឡើងវិញ ឡើង​រញ្ជួយខេត្តរតនគិរី ដូចដែលមន្ត្រី​តូចតាច​ខ្លះ បាន​បង្ហើប​ឲ្យ​ដឹងថា គណៈ កម្មការទប់ស្កាត់​បទល្មើសព្រៃឈើថ្នាក់ជាតិ អាជ្ញាធរ និង​សមត្ថកិច្ច ខេត្តរតនគិរី បើក​ឲ្យ​ចេញ​ឈើ ទៀតហើយ។

 

ប្រភព​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ រាប់សិប​នាក់ បាន​សំរុក ដឹកឈើ​ប្រណិត តាម​រថយន្ត សាំ​យ៉ុង បា​ឡែ​ន ឡង់​គ្រី​ស័​រ រថយន្ត​កែច្នៃ សរុប​ជិត ២០០​គ្រឿងក្នុង ១​ថ្ងៃៗ ចេញ​តាម​ច្រក អន្តរជាតិ អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។ ក្នុងចំណោម ឈ្មួញ​ខាងលើ មាន​ឈ្មួញ​ធំៗ រួមមាន ១-​លោក ហូ​វ ជី​វៃ ២-​លោក ទូច និង​ប្រពន្ធ​ឈ្មោះ ណាត និងទី៣-​ឈ្មោះ ស្រីពៅ រស់នៅក្រុង​បាន​លុង ខេត្តរតនគិរីជាសាច់ញាតិលោកផ្កាយ២​។​

 

ឈ្មួញ​ទាំងនេះ ក្នុង​ម្នាក់ៗ បាន​ប្រើ​រថយន្ត សាំ​យ៉ុង សម្រាប់​ដឹក ឈើប្រណិត មិន​ក្រោម​ពី ២០​គ្រឿង​ទេបើ​សរុបទាំង​ឈ្មួញតូចតាច​ផង​នោះក្នុង១​ថ្ងៃៗ មាន​ រថយន្ត​ជិត ២០០​គ្រឿង ដឹកឈើ​ចេញទៅ វៀតណាម​។

ប្រភពប្រាប់ថា ទន្ទឹម​និង​នោះឈ្មួញ​គ្រប់គ្នាត្រូវតែ​បង់លុយឲ្យ​សមត្ថកិច្ច ជាង ៥០​កន្លែង ទើប​ឆ្លង​ផុត​។ សម្រាប់ រថយន្ត​សាំ​យ៉ុងបង់១​កន្លែងចាប់ពី ៣០​ម៉ឺន​រៀល ទៅ៤០​ម៉ឺន​រៀល ដល់​សរុប១​ខែ ឈ្មួញ​ត្រូវ​ចំណាយលុយ​រត់ការ​ចាប់ពី១​ម៉ឺន​ដុល្លា ឡើងទៅ​។ រយៈពេល​ថ្មីៗ ថៅកែ​វៀតណាម បានប្រគល់​លុយ រាប់សិប​ម៉ឺន​ដុល្លារឲ្យ​មកឈ្មោះ ទូចណាតដើម្បី​ប្រមូល​ទិញឈើប្រណិតទើប​បទល្មើស​ព្រៃឈើ កាន់តែ​កក្រើក ទ្វេ​រដង​៕

 

 

Leave a Reply

(*) Required, Your email will not be published