សាហាវណាស់! រថយន្តបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរ ក្បាលដាច់ចេញពីខ្លួន

, , Leave a comment

 ក្រុងសិរីសោភ័ណ៖ ករណីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ រវាងរថយន្តច្នៃ បុកម៉ូតូត្រង់ចំណុច ខាងលិចរោងម៉ាស៊ីនកិនស្រូវតាណង ចម្ងាយប្រមាណជា ៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យយុវជនម្នាក់ ដាច់ក្បាលចេញពីខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន សុខនី ភេទប្រុស រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

Leave a Reply

(*) Required, Your email will not be published