លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មើលមិនឃើញ បទល្មើសដឹកជញ្ជូនឈើកក្រើកឡើងវិញ ឆ្លងទៅវៀតណាម តាមច្រកទ្វេរភាគីឡាប៉ាខេ ទាំងយប់-ទាំងថ្ងៃ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ទៅប្រទេសវៀតណាមបានកើតឡើងវិញ យ៉ាងគំហុកតាមច្រកទ្វេរភាគីឡាប៉ាខេ បើគិតមកទល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ គឺមានរយៈពេល ជិត២សប្តាហ៍ហើយ។ ដោយឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុង ជាមធ្យោបាយដឹកជញ្ជូន មានជាប្រភេទឈើ សុក្រំ កកោះ គគី ជាដើម ដែលពួកគេបានប្រមូលទិញពីតំបន់ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកឆ្លងទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ក្នុងនោះមេឈ្មួញបានប្រើឡានសាំយ៉ុងចំនួន៨គ្រឿងដើម្បីដឹកជញ្ជូនឈើទៅមកៗ ប្តូរវេនគ្នាដូច្នេះអាចក្នុងថ្ងៃមានមិនតិចជាង២០គ្រឿងក្រាស់ ឬស្ទើរ៣០គ្រឿង នោះឡើយ។

 

បើទោះជាសមត្ថកិច្ច អាជ្ញាធរ ជំនាញ មានទាំងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ឯទៀតព្យាយាមលាក់បាំងដើម្បីផលប្រយោជន៍ក៏ដោយក៏ប្រភពគួរអោយ ជឿទុកចិត្ត បានបង្ហើបថា៖ មេឈ្មួញធំ ជាមនុស្សចំណូលថ្មី និងកំពុងមានបង្ហាញឥទ្ធិពលនិងជាឈ្មួញផងជាមេក្លោងរត់ការផង និងចេញមុខ យកលុយ ពីវៀតណាម មកចាត់ចែងរត់ការផង ខណៈមានឱកាសច្រើន ក្នុងការប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើនាសម័យច្បាប់រិតបន្តឹងនេះ និងទទួលផលក្នុងកម្រិត ខ្ពស់។

 

ប្រភពបញ្ជាក់ថា៖ ក្រៅពីមានការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ ដោយប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយ គឺមានច្រករបៀងមួយចំនួនទៀតចេញឈើដ៏គគ្រឹកគគ្រែង ប៉ុន្តែគេប្រើរូបភាពដឹកតាមម៉ូតូ ក្នុង១ថ្ងៃមិនតិចជាង២០០ម៉ូតូ អាចស្មើនិងការផ្ទុកជិត២រថយន្តយីឌុប។

ឈើដែលដឹកតាមម៉ូតូឆ្លងដែនទៅវៀតណាមតាមច្រករបៀងជាច្រើននៅក្នុងស្រុកកែវសីមានេះ គឺបានប្រមូលទិញពីចំណុចស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយដឹកតាមគោយន្តកែច្នៃ គោយន្តកន្ត្រៃ យកមកស្តុកទុកនៅក្នុងចំការកៅស៊ូ លោក ឃិន ម៉េងស្រេង និយាយអោយចំតែម្តង គឺឈើនោះ មកស្តុកទុកខាងក្រោយផ្ទះ លោក ឃិន ម៉េងស្រេង មេយោធាដ៏មានជំនាញ បទពិសោធន៍ខ្ពស់ខាងរកសុី ឈើល្មើសច្បាប់ ប្រព្រឹត្តដោយមិនរាងចាល។

ករណីខាងលើ មិនអាចទទួលការបញ្ជាក់ពី សមត្ថកិច្ចជំនាញបាននៅឡើយ៕

 

Leave a Reply

(*) Required, Your email will not be published