លោ​ក យូ ហេ​ង ​ប្រធាន​សាខាគយ​ ​ខេត្ត​បា​ត់ដំ​បង ប្រមូលលុយស្រង់ដើម គួរឲ្យញាក់សាច់

, , Leave a comment

ខេត្តបាត់ដំបង ៖ លោក យូ ហេង បានចូលកាន់តំណែង ជាប្រធានសាខាគយ ខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជាមួយអារម្មណ៍ ត្រេកត្រអាល ក្នុងការប្រព្រឹត្ត អំពើពុករលួយ ប្រមូលលុយស្រង់ដើម ដូចដែលមន្ត្រីតូចតាច បានលើកឡើងថា លោក យូ ហេង កំពុងធ្វើការងារ ប្រមូលពន្ធ តាមរបៀប ជិះសេះលែងដៃ រៀបចំខ្សែទុយោ ឲ្យកាន់ការងារ ប្រមូលលុយខ្មៅ និងប្រើមន្ត្រីខុសជំនាញ ពោលគឺលោក យូ ហេង កំពុងយករូបមន្ត នៃការប្រមូលលុយ ដែលគាត់ធ្លាប់ធ្វើ កាលនៅ ជាមេគយ ខេត្តកំពង់ឆ្នាំង និងជាមេគយ ខេត្តឧត្តរមានជ័យ មកអនុវត្តន៍ បន្ទាប់ពីចាយលុយ រាប់សិបដុំ មានសំណាង បានឡើងធ្វើ ជាមេគយ ខេត្តបាត់ដំបង។

 

លោក យូ ហេង មិនត្រឹមតែ មិនទាន់ធ្វើ កំណែទម្រង់ ភាពអសកម្ម និងអំពើពុករលួយ ក្នុងចំណោម មន្ត្រីគយ ដែលធ្វើឲ្យ អ្នករកស៊ី ដឹកជញ្ជូនទំនិញ ក្តៅក្រហាយ នោះទេ គាត់ថែមទាំង រក្សាទុក មន្ត្រីដែលចេះ ប្រមុលលុយ និងចេះអែបអប ឲ្យកាន់ការងារ សេដ្ឋកិច្ច ។ លោក យូ ហេង កំពុងរងនូវ ការរិះគន់ ពីក្រុមឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញ អំពីការចាត់ចែងឲ្យ មន្ត្រីជាដៃជើង របស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈ ការធ្វើស្ថិតិ ដើម្បីកេណ្ឌ ក្រុមឈ្មួញ ដែលរកស៊ី បង់ពន្ធមិនគ្រប់ និងការនាំចូល ទំនិញខុសច្បាប់។ លោក យូ ហេង ប្រហែលជាត្រូវ ចំណាយលុយច្រើនដុំ ដើម្បីបានតំណែង ក៏បង្កើតឲ្យមាន យុទ្ធសាស្ត្រ ទាញយក លាភសក្ការៈ ទាំងបំពាន ទៅនឹងតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីស្រង់ដើម។

 

ប្រភពបានបង្ហើប ឲ្យដឹងថា សកម្មភាព នាំចូលទំនិញ ខុសច្បាប់ និងទំនិញ បង់ពន្ធមិនគ្រប់ កំពុងកើតឡើងខ្លាំង នៅចំណុច ច្រកដូងអន្តរជាតិ នៃស្រុកកំរៀង និងច្រកអូររំដួល នៃស្រុកភ្នំព្រឹក ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹក ក្នុងមួយខែៗ។ ក្រុមឈ្មួញ បាននាំចូល ទំនិញបង់ពន្ធមិនគ្រប់ តាមរយៈអំពើសូកប៉ាន់ ពោលគឺជំនាញគយ បង្កើតឲ្យមាន នូវអំពើពុករលួយ បំបាត់ពន្ធនាំចូល មានទ្រង់ទ្រាយ កាន់តែធំជាងមុន ដោយសារ មានភ្លើងខៀវ ពីលោក យូ ហេង។ ទំនិញដែលហូរចូល មកពីប្រទេសថៃ តាមច្រកព្រំដែន ខេត្តបាត់ដំបង រួមមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបក កង់រថយន្ត និងទំនិញ ខុសច្បាប់ ផ្សេងទៀត ភាគច្រើន បង់ពន្ធមិនគ្រប់។

 

មន្រ្តីបានបង្ហើបថា ល្បិចបន្លំពន្ធ របស់ជំនាញគយ គឺស៊ីដោយ ស្របច្បាប់ គ្រាន់តែលួចបន្លំ បង្កាន់ដៃនាំចូល ពីប្រភេទ ទំនិញនាំចូល បង់ពន្ធខ្ពស់ មកបង់ពន្ធជា ប្រភេទ ទំនិញចម្រុះ  ហើយការ បង់ពន្ធទំនិញចម្រុះ នេះទៀត គឺបង់យ៉ាងច្រើន ត្រឹមពាក់កណ្តាល ប៉ុណ្ណោះ។ ជាធម្មតា ទាំងច្រកតំបន់ ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញអាច ដឹកទំនិញ  ឆ្លងកាត់ ច្រកព្រំដែន ចាប់ពីវេលាម៉ោង ៧ព្រឹក និងបញ្ឈប់ ម៉ោងរដ្ឋបាល ត្រឹមម៉ោង ៦ល្ងាច ។ ប៉ុន្តែមន្ត្រីគយ ពុករលួយ បានអនុញ្ញាត ឲ្យរថយន្តធុនធំ ឆ្លងកាត់តាំងពី ម៉ោង ៣-៤ទៀបភ្លឺ មិនត្រឹមតែ ខុសច្បាប់រដ្ឋបាល ប៉ុណ្ណោះទេ រាល់សកម្មភាព ហូរចូល ទំនិញបែបនេះ ត្រូវបានគេ ដាក់ភាពសង្ស័យថាជា ទំនិញគេចពន្ធ ឬទំនិញខុសច្បាប់។

 

ដោយឡែក ទំនិញដែលឈ្មួញធំៗ លួចនាំចូល តាមច្រកដូង មានដូចជាភេសជ្ជៈ គោជល់ បាកាស់ គ្រឿងបន្លាស់ រថយន្តកាត់ត សាច់មាន់ ខូចគុណភាព មួយរថយន្ត ២០ទៅ ៣០តោន រួមទាំងទំនិញបង្កប់ មានដូចជា គ្រឿងអេឡិចត្រូនិច និងម៉ាស៊ីនត្រជាក់ ជាដើម ដោយបង់ពន្ធ ចូលរដ្ឋ តិចតួចបំផុត រកគិតជា ចំនួនភាគរយ សឹងមិនបានផង។ ឈ្មួញអាច នាំចូលទំនិញ ខុសច្បាប់ ដូចជាគ្រឿងបន្លាស់ រថយន្តសម្រាប់ កាត់ត និងគ្រឿងអេឡិចត្រូនិច តាមច្រកដូង យ៉ាងងាយស្រួល ព្រោះច្រកនេះ គ្មានម៉ាស៊ីន សម្រាប់ស្កែន។ ដូចជាករណី ផែស្ងួត លីគា ដែលទើប បើកដំណើរការ រថយន្ត ដឹកទំនិញ បានត្រឹមតែ ចូលទៅចុះបញ្ជី ឈ្មោះក្បាលឡាន ដើម្បីបង់លុយ គេមិនដែលឃើញ មន្ត្រីគយ ត្រួតពិនិត្យ និងវាយតម្លៃពន្ធ ឲ្យបានស៊ីជម្រៅ ដើម្បីប្រមូលពន្ធ ឲ្យបានត្រឹមត្រូវ តាមគោលការណ៍ណែនាំ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ម្តងណាឡើយ៕

 

Leave a Reply

(*) Required, Your email will not be published