ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីដែលអះអាងថាខ្លួនជាស្រីស្នេហ៍លោក សួន បវរ ខេត្តបន្ទាយមានជ័យ និងជាជនរងគ្រោះព្រោះស្នេហ៍លោកចៅហ្វាយខេត្តរូបស្រស់ បោកប្រាស់ បានរំលេចខ្លួនទៅដល់មុខសាលាខេត្តបន្ទាយមានជ័យទាំងក្នុងដៃមានបដារចារអក្សរខ្លីថា «នាងខ្ញុំ សុភី កំពង់ចាម សុំជួបប្តី សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ»។ ចំពោះការស្ម័គ្រចិត្ត កាន់បដាររត់ទៅ ដល់មុខកន្លែងធ្វើការ ប្តីក្រៅច្បាប់ នាង សុភី ថា សុំត្រឹមជួប លោកចៅហ្វាយខេត្តជាគូស្នេហ៍រូបនេះក៏ពុំបានសម្រេចបំណងឡើយដោយសារមន្រ្តីសាលាខេត្ត ចេញមកអន្តរាគមន៍ និងប្រាប់ថា លោកអភិបាលខេត្តមិននៅឡើយ។
ប្រិយមិត្តជ្រាបច្បាស់រួចហើយ រឿងរ៉ាវដែលផ្ទុះចេញពី គណនីយ្ So Phy យ៉ាង ណាមិញ ក្តីស្នេហ៍៥ឆ្នាំរវាងលោកចៅហ្វាយខេត្តមានមន្តស្នេហ៍ សួន បវរ និង ស្រ្តីម្ចាស់គណនីឈ្មោះ So Phy បានដើរដល់ផ្លូវបញ្ចប់ មិនអាចត្រលប់បាន ក្រោយលោក សួន បវរ បោះបង់រូបនាងចោល ហើយស្រ្តីរូបនេះដាច់ចិត្តលេបថ្នាំដោយសាររងភាពអាម៉ាស និងក្តីស្រលាញ់ជ្រាលជ្រៅកាត់ថ្លៃពុំបាន តែក្រុមគ្រួសារសង្រ្គោះទាន់ពេលវេលា៕
សង្ឃឹមថាអ្វីៗនឹងអាចរកដំណោះស្រាយបានដេីម្បីបញ្ចប់បញ្ហាទាំងសងខាង
Gepostet von HotNews Siemreap am Freitag, 26. April 2019