ជំនួយឈើប្រណឹតខុសច្បាប់ ក្នុងខេត្តស្ទឹងត្រែង បន្តកើតមាន ជារៀងរាល់ថ្ងៃ-រាល់យប់ គ្មានសមត្ថកិច្ចណាបង្ក្រាប

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ប្រាប់ថា សកម្មភាពនៃក្បួនរថយន្ដដឹក ឈើប្រណិតជាច្រើនគ្រឿង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅវៀតណាមឆ្លងកាត់ខេត្តក្រចេះ ស្ទើរតែជារៀងរាល់ថ្ងៃ រាល់យប់តែគ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញ ដាក់កុងត្រូល នៅតាមដងផ្លូវជាច្រើន មានទាំងស្នាក់ការ រដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន ស្នាក់ការប៉ូលីសចររាចរណ៍ និងស្នាក់ការកងរាជ្ញអាវុធហត្ថ ដង្ហែតាមបណ្តោយដងផ្លូវ រាប់សិបកន្លែង គេសង្កេតពុំឃើញ មានការទប់ស្កាត់់និងចាប់បង្ក្រាបសោះឡើយ។ រាជរដ្ឋាភិបាល មានការទុកចិត្តប្រគល់តួនាទី បង្កើតមន្ត្រីគ្រប់ជំនាញ ដើម្បីត្រួតពិនិត្យទប់ស្កាត់រាល់បទល្មើសទាំងឡាយស៊ីប្រាក់ខែរបស់រដ្ឋ ត្រូវបំរើប្រយោជន៍រដ្ឋផ្ទុយទៅ វិញមន្ត្រីទាំងនោះបែជានាំគ្នាឃុបឃិតពុករលួយ ជាមួយក្រុមជនទុច្ចរិតទៅវឹញ

ជាក់ស្ដែងដូចជានៅយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩ វេលាម៉ោង ០៣ អាធ្រាត មានរថយន្ដ ម៉ាកសាងយ៉ុង ពណ៌សចំនួនពីរគ្រឿង និងរថយន្ដបាឡែន ហាយ ឡឹនឌឹរជាច្រើនទៀត បានធ្វើសកម្មភាពដឹកឈើប្រណិតប្រភេទឈើធ្នង់និង ឈើគ្រញូង ដែលជាបទល្មើសឧក្រឹដ្ឋ ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយដឹកឆ្លងកាត់ប៉ារ៉ាស និងស្នាក់ការ ជាច្រើន នៅចំណុចអូរច្រឡង់ ឃុំអូរឫស្សីកណ្ដាលក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង តែអស់លោកមន្ត្រីជំនាញទាំងនោះ មិនធ្វើការបង្ក្របរថយន្ដដឹកឈើនោះទេ បែជាបណ្ដោយឲ្យរថយន្ដនោះបន្តធ្វើចារាចរណ៍យ៉ាងអានាធិបតេយ្យដោយរលូន អស់មានលោកធ្វើការ ត្រួតពិនិត្យ សង្ស័យជាឆ្នាំបាយ របស់អស់លោក ទាំងនោះ ទើបបានជាមិនចាប់បង្ក្រាប?

 

ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មិនគួរមើលរំលងបទល្មើស ឈ្មួញ ធ្វើសកម្មភាពដឹកឈើប្រណិត ប្រភេទឈើធ្នង់និង ឈើគ្រញូង សឹងរាល់យប់ដឹកចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដោយដឹក ឆ្លងកាត់ប៉ារ៉ាស និងស្នាក់ការ សមត្ថកិច្ចជាច្រើន ចេញឆ្ពោះ ទៅវៀតណាម ដោយ ឆ្លងកាត់ខេត្តក្រចេះ៕

 

Leave a Reply

(*) Required, Your email will not be published