លោក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម ឃោរឃៅ ប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ថ្នាក់លើ សម្រេចបញ្ឈរជើង

, , Leave a comment

ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជើងលោកសក្តិ៥  ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម តាមរយៈលិខិតបង្គាប់ការចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសារប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ។

បន្ទាប់ពីស្នងការនគរបាលខេត្តកំពង់ចាម ចាត់ការស៊ើបអង្កេត រាល់ចំណុចទាំងអស់ដែលទាក់ទិន នៅក្នុងអង្គហេតុ តាមដីការបង្គាប់ ឲ្យបើកការស៊ើបអង្កេតរបស់លោកហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Bun Them បានសរសេរបង្ហោះខ្លឹមសារថា «កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣៧នាទី ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរក យុត្តិធម៌ ជូនបងប្រុសខ្ញុំផង ឲ្យពួកគាត់បានរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុសរបស់ខ្ញុំ ប្រកែកពាក្យសម្តី ជាមួយគ្នាបន្តិច គាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផង ស្រាប់តែលោកអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងប្រុសខ្ញុំវាយ ហើយបញ្ជូនមកស្រុក វាយចាក់ទឹកសន្លប់ពីរដង ហើមគ្រប់កន្លែង ឥឡូវដេកពេទ្យ ហើយនៅមន្ទីរពេទ្យ 7D ហេតុអ្វី លោកអធិការនគរបាលស្រុកកំពង់សៀម ធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ?

 

គួរជម្រាបថា ពាក់ព័ន្ធ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន ត្រូវបានពលរដ្ឋ ចោទប្រកាន់ថា បានប្រើប្រាស់ អំពើហិង្សាលើ ឈ្មោះ ហាក់ សៀងហាន ដែលអុកឡុកកន្លែងរាំធុងបាស នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម នាពេលកន្លងទៅនោះហើយត្រូវបានលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យបើកការ ស៊ើបអង្កេត ជុំវិញការចោទប្រកាន់នេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យរបស់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម៕

Gepostet von គេហទំព័រ សម្លេងខ្មែរ am Dienstag, 23. April 2019

 

 

 

Leave a Reply

(*) Required, Your email will not be published