ចាប់ខ្លួន មន្ដ្រីយោធាផ្កាយ១ ឈ្មោះ ឃួន សុវណ្ណ និងប្រពន្ឋ ពាក់ព័ន្ធបោកលុយប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន  នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោក ផ្កាយ១ ឈ្មោះ ឃួន សុវណ្ណ និងភរិយារបស់ខ្លួនឈ្មោះ ទ្រី ណាត  ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបោកលុយប្រជាពលរដ្ឋ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ រាប់ម៉ឺនដុល្លារ ថ្លៃរត់ការឲ្យចូលបម្រើការងាររដ្ឋ និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅ តាមផ្លូវច្បាប់។

 

មន្ដ្រីយោធាផ្កាយ១ លោក ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួនហើយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបាន ជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម ខ្លះចាញ់បោកចាប់ពី១,៥០០ ដុល្លារ រហូតដល់ជាង៦,០០០ដុល្លារ  សរុប ចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។។

 

យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋ ជាច្រើននាក់ ធ្លាក់ខ្លួន ក្នុងអំពើឆបោក ដោយសារ ពីរនាក់ប្ដីប្រពន្ធនេះក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេធ្លាប់បានចុះចែកអំណោយ ជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុក ចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយ ទៅឲ្យពួកគេទាំងពីរ នាក់ប្ដីប្រពន្ធ រត់ការ ចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕

 

 

Leave a Reply

(*) Required, Your email will not be published