ស្លាប់១៣នាក់ និង៤២នាក់រងរបួស ក្នុងគ្រោះចរាចរណ៍ថ្ងៃទី១៥ ខែមេសាម្សិលមិញ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ របាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី កើតឡើងចំនួន២៧ លើក ស្លាប់មនុស្ស១៣នាក់ របួសធ្ងន់៣២នាក់ និងរបួសស្រាល១០នាក់។

របាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញនេះ បង្កឲ្យខូចខាត យានយន្ដរួមមាន៖ ម៉ូតូ៣៧គ្រឿង, រថយន្ដតូច៩គ្រឿង, យានផ្សេងៗ៣ គ្រឿង និងថ្មើរជើង២នាក់។

 

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៩មានចំនួន៨២លើក ក្នុងនោះសម្លាប់មនុស្សចំនួន៤៤នាក់ និងរបួស ១៣២នាក់។

រយៈពេល៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បណ្ដាលមកពីប្រើប្រាស់ល្បឿន លឿន៣០លើក, ស្រវឹង៦លើក, ប្រជែង១១លើក, មិនប្រកាន់ស្ដាំ១១លើក, មិនគោរពសិទ្ធិ១៤លើក, បត់គ្រោះថ្នាក់៩លើក, កត្ដាយានយន្ដ១លើក​៕

 

 

 

Leave a Reply

(*) Required, Your email will not be published