បែកធ្លាយ! លោក​ ជា តារា ​​នាយការិ​យាល័យ​នគរបាល​ប្រឆាំងបទ​ល្មើសសេដ្ឋកិ​ច្ច ខេត្តរត​នគិរី ​ឃុបឃិត​ឲ្យឈ្មួញដឹកជញ្ជូ​នឈើចេញ​ទៅវៀតណាម យ៉ាងពេញបន្ទុក

, , Leave a comment

ខេត្តរតនគិរី ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ  ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា  កាលពី​យប់​ថ្ងៃ ទី​០៨ ខែមេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប​ថ​យន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​១​គ្រឿងនិង​រថយន្ត​នីសា​ន់​១​គ្រឿង​ដែល​ដឹកឈើបម្រុង​ឆ្លងដែន​ទៅ​ស្រុក​យួនតាម​ប៉ុស្ដិ៍​ច្រក​សេ​សានស្រុក​ អូរ​យ៉ា​ដាវ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង ​ក៏​ដោះលែង​ទៅវិញដោយសារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី នគរបាល​ជាច្រើន​នាក់ ​ដែល​កំពុង​ប្រើ​តួនាទី​ និង​អំណាច​ឃុបឃិត​គ្នា ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា ​រង់​ចាំមើល​ចំណាត់ការ ​របស់លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​ខេត្តរតនគិរី ទៅលើ​មន្ត្រីនគរបាល​ក្រោម​ឱវាទ ​របស់ខ្លួន ​ដែល​ឃុបឃិត​គ្នា ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ ​។

 

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ ​ជា​របស់លោក ឌឹ​ម ជឿន មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ និង​ឈ្មោះ ច្រូច ដែលជា​មេ​ប៉ុស្ដិ៍​ច្រក​សេ​សាន ហើយ​ក៏មាន​ភាគហ៊ុន រ​ប​ស់លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ផងដែរ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី តែងតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​យ៉ាង​ពេញបន្ទុក​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​។ ប្រសិនបើ​គ្មាន​លោក ជា តារា ជា​បង្អែក​ទេនោះ​គឺ​លោក ឌឹ​ម ជឿន មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃនិង​លោក ច្រូច ដែលជា​មេ​ប៉ុស្ដិ៍​ច្រក​ សេ​សាន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។

តាមប្រភព​ពី​សំណាក់​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រៅពី​ឃុបឃិត​ឲ្យ​លោក ឌឹ​ម ជឿន និង​លោក ច្រូច ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​លោក ជា តារា ឃុបឃិត​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ទៀត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​តាម​ច្រករបៀង​ក្នុងស្រុក​អូ​រយ៉ា​ដាវ​។

ជាងនេះទៅទៀត​លោក ជា តារា បានដាក់​ពង្រាយ​កូនចៅ​ នៅលើ​ផ្លូវជាតិ​លេខ៧៨ឃុំ​ប៉ក់​ញ៉ៃដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ យ៉ាង​សុខ​ស្រួល ហើយ​ប្រសិនបើ​ឈ្មួញ​ណា​មិន​បង់លុយ​ តាម​ការកំណត់​ទេនោះ គឺ​លោក ជា តារា ព្រមទាំង ​បក្ខពួក​ ចាត់វិធានការ​បង្ក្រាប​ ជាមិនខាន​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ចាត់វិធានការ ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រក បដោយ​ប្រសិទ្ធភាព​នោះទេ ហើយ​កំពុង​បណ្ដោយ​ឲ្យ​លោក ជា តារា និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត។

 

Leave a Reply

(*) Required, Your email will not be published