ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍ប្រាប់ថា កូនលោកឧកញ៉ា ជឹម សុខ បាញ់ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរបួសម្នាក់ រឿងសង្ស័យចោរលួចឡាន។ កូនលោកឧកញ៉ា ជឹម សុខ គឺជាប៉ូលិសនៅខេត្តព្រៃវែង។ ករណីនេះ បានកើតឡើងកាល ពីវេលាម៉ោង២៣,០០នាទីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ នៅចំណុចភូមិគោក សណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ វុធ ភេទប្រុស និង ម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បើតាម្ដាយរបស់ឈ្មោះ វ៉ាន ខេមរិន បានប្រាប់អ្នកព័ត៌មានយើងថា កូនគាត់មិនមែនជាចោរលួចរថយន្តទេរីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ។ដោយបង់រំលោះ នៅខ្វះលុយ៣,០០០ដុល្លារទៀត។ហើយក៏មាន ទំនាស់សម្ដី ជាមួយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ទើបឈានដល់បើករថយន្ត ពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹមនិងនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យតាមចាប់រថយន្តខាងលើ និងប្រាប់ថា ជាចោរលួចរថយន្តខ្លួន។ជាមួយគ្នានោះ ប៉េអឹមបានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១កាច់តាមផ្សារកំពង់សឹងបត់ចូល មកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ។ស្រាប់តែសមត្ថកិច្ច នគរបាលឈ្មោះ ជឹម រតនៈ អធិការរងនគរបាលស្រុកព្រះស្តេច ដែលគេដឹងថា ត្រូវជាកូនប្រុសរបស់ឧកញ៉ា ជឹម សុខ ខាងរកស៊ីគោ-ក្របីដ៏ល្បីមួយរូប បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពង់ឃាត់ខ្លួន។
លោកឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងបានថ្លែងនៅ ព្រឹកថ្ងៃទី២៤,០៣,២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេគឺឆ្កោកពី ក្រោយរថយន្តសង្ស័យប៉ុណ្ណោះ។លោកបន្តថា អ្នកបាញ់អាចជា សមត្ថកិច្ចនគរ បាលដែលគេស្ទាក់ពីមុខហើយនេះជាករណីចោរលួចរថយន្ត។ទោះជាយ៉ាងណាជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថា ចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនអាចសុំការបកស្រាយបានទេដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល៕






