ជនរងគ្រោះ២នាក់ ដែលរងការវាយ និងភ្ជង់កាំភ្លើងពីសំណាក់មន្រ្តីអាវុធហត្ថ សាន្ត សុខុម ដាក់ពាក្យបណ្តឹងផ្លូវការ ទៅសមត្ថកិច្ច ខេត្តកំពង់ចាម

, , Leave a comment

ក្រុងកំពង់ចាម ៖ ជនរងគ្រោះចំនួន២នាក់ ដែលរងការវាយ និងភ្ជង់កាំភ្លើង ពីសំណាក់មន្រ្តីអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ដែលជាកូនប្រុសរបស់ លោកផ្កាយ១ សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ មានអំណាច វាយនិងដកកាំភ្លើងភ្ជង់ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សមត្ថកិច្ច។

នេះយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលអង្គភាពព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩នេះ។

 

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា នៅថ្ងៃ២៣ខែមីនាឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទីជំនាញរបស់ ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹង ពីឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ យ៉េ ចិន្តា ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាមខេត្ដកំពង់ចាម បានប្តឹងទៅលើឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី បានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុក មកភ្ជង់គំរាម និងវាយទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ។

 

លោកស្នងការបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង ភ្លាម សមត្ថកិច្ចយើងបានធ្វើការស្រាជ្រាវរកឈ្មោះ សាន្ត សុខុម តែឈ្មោះនេះមិននៅក្នុងលំនៅ ឋានទេ តាមពត៌មានបឋម គេចខ្លួនទៅរាជធានីភ្នំពេញ។

 

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងតែលេងហ្គេម នៅក្នុងហាងអ៊ិនធឺណេតខាងលើ ស្រាប់ តែលេចមុខមន្រ្តីអាវុធហត្ថនិងម្នាក់ទៀតបានបើករថយន្តមកឈប់មុខហាង រួចក៏ចូល ហើយចាប់ក្របួចកអាវ ទាញចូលរថយន្ត រហូតវាយ និងភ្ជង់តែម្តង (សូមមើលខ្លឹមសារលម្អិត នៅក្នុងពាក្យបណ្តឹងខាងក្រោម)។

 

សូមបញ្ជាក់ថា មន្រ្តីអាវុធហត្ថឈ្មោះ សាន្ត សុខុម ដែលគេស្គាល់ថាជាកូនប្រុស លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដក កាំភ្លើងភ្ជង់ គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook រហូតមដល់ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។

វីដេអូ៤ឃ្លីបដែលមាន រយៈពេលជាង២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា « Makara Meach » នៅល្ងាចថ្ងៃទី២៣ខែមីនា បាន បញ្ជាក់ថា មន្រ្តីអាវុធហត្ថរូបនេះបានវាយ និងដកកាំភ្លើងភ្ជង់ទៅលើមិត្តភក្តិរបស់ខ្លួន។ ជាមួយគ្នានេះម្ចាស់ Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយចាត់ការរឿងនេះផងដែរ។

ឈ្មោះ Makara Meach បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន្ត សុខុម (អ.ហ សក្ក័៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអ៊ីនធឺណែតមួយនៅក្នុងទីរួមខេត្តកំពង់ចាម អាស្រ័យដូចដែរបាន រៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះ ផង។ បញ្ជាក់អានេះអាងឪវាធ្វើធំ ដើរវ៉ៃគេច្រើនណាស់»។

នៅក្នុងវីដេអូរយៈជាង២នាទី មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានវាយទៅលើគូជម្លោះដោយដៃនិងយកជង្គង់អុកក្បាលរហូតដកកាំភ្លើងភ្ជង់គាំរាមទៀតផង ប៉ុន្តែសម្រាប់ដំណើរដើមទង នៃអំពើហិង្សានេះមិនទាន់បានទទួលនៅឡើយ ៕

 

បែកធ្លាយមន្ត្រីប៉េអឹម ឈ្មោះ សាន្ត សុខុម អាងអំណាចឪពុកឈ្មោះ សាន្ត ប៊ុនថាន មេប៉េអឹម ខេត្តក្រចេះវ៉ៃទាត់ធាក់ ជនរងគ្រោះ គ្មានអ្នកណាហ៊ានក្អក Part 1

Gepostet von Sen Sok News am Samstag, 23. März 2019

 

 

 

 

Leave a Reply

(*) Required, Your email will not be published