ឃោរឃៅណាស់!ចាក់សាំងដុតក្មេង ទាំងរស់ ផ្អើលពេញបណ្ដាញសង្គម នៅខេត្តសៀមរាប

, , Leave a comment

ខេត្តសៀមរាប ៖ ស្ដ្រីតែងខ្លួនជាប្រុសម្នាក់ត្រូវ កម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួន បានហើយ ក្រោយធ្វើសកម្មភាពចាក់សាំងដុតក្មេង បណ្ដាលឲ្យឆេះពេញខ្លួនប្រាណ ព្រោះខឹងលួចលុយ២ម៉ឺនរៀល។

 

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម Facebook អំពាវនាវឲ្យសមត្ថកិច្ច តាមស្រាវជ្រាវចាប់ ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។

 

មន្ត្រីប៉ូលីសបានប្រាប់ ឲ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនស្ដ្រី (តែងខ្លួនជាប្រុស) ដែលជាជនបង្ក ឈ្មោះ តែម មឿត អាយុ៣៩ ឆ្នាំ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា។ មូលហេតុដែលស្ដ្រីជនដៃដល់ ធ្វើសកម្មភាពបែបនេះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ចាក់លើអាវដុតក្មេងតែម្ដង បណ្តាលឲ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង។

 

ក្រោយហេតុក្មេងរងគ្រោះ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយបញ្ជូន ទៅ ព្យាបាលនៅមន្ទីពេទ្យជ័យវរ្ម័នទី៧ ដែលរហូតមកដល់ពេលនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ។ដោយឡែកសម្រាប់ជនបង្កសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក ដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published