អាណិតណាស់! យុវតីពីរនាក់ស្លាប់ ក្នុងអណ្ដាតភ្លើង យ៉ាងអាណោចអាធម នៅខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា យុវតីពីរនាក់ បានស្លាប់នៅក្នុងអណ្តាតភ្លើងឆាបឆេះ ដ៏សន្ធោសន្ធៅផ្តើម ចេញការឆាប់ឆេះកន្លែងលក់សាំងបណ្តាលឲ្យឆេះផ្ទះអស់៤ខ្នង នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ពិតគួរអោយសង្វេកណាស់។

សមត្ថកិច្ចបានអះអាងថា គ្រោះអគ្គិភ័យនេះ បានផ្តើមចេញ ពីផ្ទះលក់សាំងដែលគេសង្ស័យថា សាងសង់ឡើង ខ្វះបច្ចេកទេសភ្លើងឆេះបណ្តាល មកពីឡានស៊ីទែនដឹកសាំងចូល​មក​តទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ(អុល)។ពេលនោះក៍បានខ្ចាយសាំងពី ទុយោជះចូលក្នុងផ្ទះបាយ ចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យ​មានភ្លើង ឆាបឆេះឡើង។ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ភេទប្រុសអាយុ៥២​ឆ្នាំ។បណ្តាលអោយ ជនរងគ្រោះទាំងបួននាក់ក្នុងនោះស្លាប់ ពីរនាក់ មានឈ្មោះទី១.ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រីអាយុ ១៧ឆ្នាំ (ស្លាប់) និង ទី២.ឈ្មោះហ៊ាង ស្រីលីន ភេទស្រីអាយុ១៤ឆ្នាំ(ស្លាប់)។

ចំណែកអ្នករងរបួសស្រាលពីរនាក់ភេទស្រីត្រូវបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត៕

 

 

Leave a Reply

(*) Required, Your email will not be published