ឃោរឃៅណាស់ ប៉ូលិសចរាចរណ៍និងកងរាជអាវុហត្ថ មានអំណាច យកកាំភ្លើងវាយបែកក្បាល អ្នកបើកបរម្នាក់ដេរ៦ថ្នេរ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីវេលាម៉ោង៨កន្លះយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ត្រង់ចំណុចស្តុបអតីតករង្វង់មូលកាំខូស៊ីតធី តាមបណ្តោយផ្លូវ៥៩៨ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ បុរសជាអ្នកបើក បររថយន្តស្ទូចមួយគ្រឿងត្រូវមន្ត្រីនគរបាលចរាចរណ៍ និងអាវុធហត្ថពីរនាក់ ហៅឃាត់តែមិនឈប់ ខឹងចាប់បានមកវាយ នឹងកាំភ្លើងរយះក្បាលដេរ6ថ្នេរ បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ហើយជនបង្ករ គេចខ្លួនបាត់ស្រមោល មិនមាន សមត្ថកិច្ច ណាហ៊ានសួរនាំឡើយ។

 

យោងតាម​សាក្សី​ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើ​ញ​បុរស​ពីរ​នាក់​បើ​កបរ​រថយន្តស្ទូច​មួយ​គ្រឿង ​ម៉ាកឌី​វ៉ូរ ពណ៌​ស ជា​ប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​ របស់​ក្រុមហ៊ុន​សេង​ទ្រី គ្មាន​ស្លាក​លេខ​។ ដោយ​ធ្វើការ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​មកពី​ហ្គេ​ន​ភ្នំពេញ​ ឆ្ពោះ​មក​អតីត​រង្វង់​មូល​កាំ​ខូ​ស៊ីត​ធី រួមទាំង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​មួយរូប ​និង​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ​មិន​ចាំ​ម៉ាក ដេញតាម​ពីក្រោយ​រថយន្តស្ទូច​ខាង​លើ​ផងដែរ​។ លុះ​មកដល់​ចំណុចកើតហេតុ​ រថយន្ត​ស្ទូច​ខាង​លើ​ក៏បាន​ឈប់​ស្តុ​ប។ ខណៈពេល​នោះ​ក៏​ស្រាប់តែ​ សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​និង​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងពីរ​នាក់​នោះ បាន​ជិះ​ម៉ូតូ​ មក​កាក់​ចំ​ពីមុខ​រថយន្ត ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​ អ្នកបើកបរ​រថយន្ត​ខាង​លើ​ឲ្យ​ចុះមក​ខាងក្រោម​ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​គ្រា​កជាប់ ។ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប​ទៀត​ដែល​ជិះ​ដេញ​មកជា​មួយ ក៏បាន​ដក​កាំភ្លើង​វាយ​ទៅលើ​ក្បាល​អ្នកបើកបរ​រថយន្ត​ស្ទូច​ខាង​លើ ​បណ្ដាល​ឲ្យ​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​និង​រស់នៅ​ជុំវិញ​កន្លែង​កើ​ត​នាំគ្នា​ចោមរោម​មើល​។

ក្រោយកើតហេតុ​ កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍ ​របស់​ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ​ជា​ច្រើ​ន​រូប​ បាន​ចុះ​មកដល់​កន្លែង​កើត ហើ​យ​ក៏បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ ទៅ​គ្លីនិក​ឯកជន ដែល​នៅក្បែរនោះ​ ដើ​ម្បី​ធ្វើការព្យាបាល​។

ដោយឡែកប៉ូលីសចររាចរណ៍ និង​មន្ត្រី​កងរាជអាវុធហត្ថ ​ដែល​ប្រើ​ប្រាស់ អំពើ​ហិង្សា​ទៅ​អ្នកបើកបរ​រថយន្ត​ បណ្ដាល​ឲ្យ​រងរបួស បាន​ចាក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់សោះឡើយ៕

 

Leave a Reply

(*) Required, Your email will not be published