អាណិតណាស់ ស៊ីឈ្នួលរាវមីន ផ្ទុះ បណ្តាលឲ្យស្លាប់២នាក់ និងរបួសម្នាក់ នៅស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ

, , Leave a comment

ខេត្តឧត្តមរមានជ័យ ៖ កាលពី​ ថ្ងៃទី១៤ ខែមីនា នៅចំណុចផ្លូវបារាំង ស្ថិតក្នុងភូមិ ស្រែសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមរមានជ័យ ។

ជនរងគ្រោះឈ្មោះ ហុក រ៉ាឆាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ទី២ឈ្មោះ ម៉ៅ កំសត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ចំណែកម្នាក់ទៀតឈ្មោះ តែម ប៊ុនធីម ភេទ ប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ពុំមានគ្រោះថ្នាក់អ្វីនោះ ទេ ដោយសារនៅឆ្ងាយពីកន្លែងផ្ទុះ។

ជនរងគ្រោះទាំង៣នាក់ បានស៊ី​ឈ្នួលគេកាប់កម្ការត្រាយព្រៃ ដើម្បីរាវមីន ហើយមិនទាន់បានរាវផង ក៏កាប់ចំមីនតោនមួយគ្រាប់ បណ្តាលឲ្យផ្ទុះកក្រើកធរណី ស្លាប់២នាក់ និងម្នាក់រួចផុតពីគ្រោះថ្នាក់ ទាំងព្រលឹងចុងសក់។

 សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងប្រមែប្រមូលកម្ទេចកម្ទី​សាកសព​ទុកជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

Leave a Reply

(*) Required, Your email will not be published