សង្ស័យ ងងុយដេក រថយន្ត​ដឹក​ដំឡូងរេចង្កូត​ធ្លាក់ ​​ស្នាមភ្លោះ​ផ្លូវជាតិ​ក្រឡាប់​ ឆាបឆេះ​ អ្នកបើកបរស្លាប់ យ៉ាងអាណោចអាធម

, , Leave a comment

ខេត្តក្រចេះ​ ៖ កាលពី​វេលា​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី​។​ រថយន្ដឹក​ដំឡូង​ពេញ​ប្រៀប និង​​រេ​ចង្កូត​ធ្លាក់​ផ្លូវជាតិ ក្រឡាប់ រហូត​កើតទៅ​ជា​អគ្គិ​ភ័យ​​ឆាបឆេះ​ បណ្តាលអោយអ្នក​បើករថយន្ត​ដឹក​ដំឡូង​មី​ម្នាក់​​បាន​ស្លាប់​គួរអោយអាណោច អាធម។

ប្រភពប្រាប់ថា បុរស​ជា​អ្នក​បើករថយន្ ត​ដឹក​ដំឡូង​មី​ម្នាក់ ​​បាន​ស្លាប់ ​ក្នុង​​អណ្តាត ភ្លើង​ឆេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​​ក្នុង​កាប៊ី​ន​រថយន្ត​ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​បើករថយន្ត​ធុនធំ​ដឹក​ដំឡូង​នេះ ​ជួប​ហេតុការណ៍​ក្រឡាប់​រហូត​ឆេះ​ ។

​ហើយ​អត្តសញ្ញាណ ​របស់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ​ក៏​មិន​ទាន់​ច្បាស់​​នៅឡើយ​ដែរ ដោយសារតែ​រថយន្ត​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​សល់​តែ​ឆ្អឹង​ដែកប៉ុណ្ណោះ ​៕

 

Leave a Reply

(*) Required, Your email will not be published