កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន លោកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ

, , Leave a comment

រាជធានីភ្នំពេញ ៖  កាលពីថ្ងៃទី១១ ខែមីនា ឆ្នំា២០១៩នេះ កម្លាំងសមត្ថកិច្ច នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ។

 

នាយឧត្តមសេនីយ៍ ​នេត សាវឿន បានថ្លែងប្រាប់សារព័ត៌មានដឹងថា«កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអនុវត្តតាមដីការបស់តុលាការ ដោយ នាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរ នៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ» ៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published