ប្រទេសរថៃ ៖ នៅទីបំផុតតុលាការធម្មនុញ្ ញនៃព្រះរាជាណាចក្រថៃ បានសម្រេចឲ្យមានការរំលាយ គណបក្សថៃរក្សាជាតិជាតិ (Thai Raksa Chart) ហើយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគណៈកម្មការបោះឆ្នោតជាតិថៃ កាល ពីប៉ុន្មានសប្តាហ៍មុននេះ ពាក់ព័ន្ធការតែងតាំង ព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana)ដែលត្រូវជាព្រះរាមរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នធ្វើជាបេក្ខជន នាយករដ្ឋមន្ត្រីតំណាងបក្ស ដើម្បីប្រកួតប្រជែងការបោះឆ្នោតសកល នៅចុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃខាងលើនេះ ត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹង ពីគណៈកម្មការបោះឆ្នោតជាតិថៃ ដែលបានស្នើតុលាការឲ្យរំលាយបក្សថៃរក្សាជាតិ ចោលតែម្តង បន្ទាប់ពីការសម្តែងការមិនពេញចិត្តពីគណបក្សគាំទ្ររបបយោធា និងពីព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន ផ្ទាល់តែម្តង។ ក្រៅពីការរំលាយបក្សចោល រាល់សមាជិកបក្សនេះទាំងអស់ចំនួន ១៣រូប ក៏ត្រូវបានរារាំងមិនឲ្យធ្វើនយោបាយរយៈពេល ១០ ឆ្នាំថែមទៀតផង៕


