ផ្កាយ៣យោធាចរិតអន់ ជិះឡានម៉ាក Mazda ខ.ម 02.2.1215 ហៅអ្នកចម្រៀង ទៅដេកមិនបាន ទះ ៣កំភ្លៀង ដាក់មេប្រូច

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំណុច​ក្នុង​ភោជនីយដ្ឋាន បឹង​មាស ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។ បុរស​ដែល​អះអាង​ថា ជា​ឧត្តមសេនីយ៍ឯកយោ​ធា (​ពាក់​ផ្កាយ​៣) ម្នាក់ រួម​និង​បក្ខពួក មាន​ប្រុស មាន​ស្រី​ជាង​១០​នាក់​ទៀត ចូល​ផឹកស៊ី​នៅ ភោជនីយដ្ឋាន​បឹង​មាស ដល់​ពេល​ស្រវឹង តណ្ហា​ពុះកញ្ជ្រោល ក៏​បាន​បបួល​នារី​ជា​អ្នកចម្រៀង ទៅ​ដេកជាមួយ តែ​នាង​មិន​ព្រម ក៏​ខឹង​ទះ​នាង​៣​កំផ្លៀង រួច​រត់គេចខ្លួន​បាត់​ស្រមោល​។​

 

នារីរងគ្រោះ មានឈ្មោះយ-ស-ព អាយុ៣០ឆ្នាំមុខរបរអ្នកចំរៀងស្នាក់នៅព្រែក លៀប បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានឃើញ បុរសម្នាក់ រួមនិងបក្ខពួក ប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត ២ទៅ៣គ្រឿង ចូល មក ផឹកស៊ីនៅភោជនីយដ្ឋាន ដែលនាងធ្វើការ ។ ចំណែកបុរស ដែលអួតខ្លួនថា ជា មន្ត្រីយោធា ពាក់ផ្កាយ ៣នោះ បើករថយន្ត Mazda ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-1215 បាននាំគ្នា ចូលមកផឹកស៊ី យ៉ាងសប្បាយ។

 

មកដល់ម៉ោងកើតហេតុ ស្រាប់តែបុរស ដែលបានអួតខ្លួនថា ជាមន្ត្រីរយោធានោះបានហៅ អ្នកចំរៀងចំនួន ៤នាក់ រួមទាំងនាងផងដែរ ដែលកំពុងច្រៀង នៅលើឆាក ឲ្យចុះមករាំកំដរ នៅខាងក្រោម ស្រាប់តែកំពុងតែរាំ ជនដៃដល់នោះបាននិយាយ ជាមួយនាងថា នៅផឹកស៊ី កំដររូបគេទៅ គេនិងឲ្យលុយធីប ២០ដុល្លារ។ បន្ទាប់មក នាងក៏មិនបាន ឆ្លើយឆ្លង វែងឆ្ងាយនោះទេ ស្រាប់តែ ជនដៃដល់ បានមកលួងលោមនាង និងបបួលនាង ទៅដេក តែនាងឆ្លើយវិញថា នាងលក់តែសម្លេងទេ មិនលក់ខ្លួនឡើយ ធ្វើឲ្យជនដៃដល់ខឹង បាន ទះកំភ្លៀង នាងចំនួន ៣កំភ្លៀង បន្ទាប់មកក៏ ប្រញាប់ប្រញាល់ បើករថយន្ត ចេញពី កន្លែងកើតហេតុ៕

 

 

Leave a Reply

(*) Required, Your email will not be published