
រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិស និងប៉េអឹមខណ្ឌដូនពេញ បានឃាត់ចាប់ប៉ូលិស ផ្កាយពីរម្នាក់ និងកូនចៅប្រមាណ១០នាក់ អំទ្បុងពេលចុះបង្ក្រាបគ្រឿងញៀន នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយរឿងនេះ ទើបតែបែកធ្លាយ ដល់អ្នកកាសែតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកប៉ូលិសផ្កាយពីរ ដែលត្រូវបានចាប់ខ្លួនហើយបញ្ជូនទៅស្នងការនគរបាល រាជធានីភ្នំពេញនោះ មានគេបង្ហើបប្រាប់ថា បម្រើការនៅអគ្គស្នងការនគរ បាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ (ក១)។
សេចក្ដីរាយការណ៍ប្រាប់ថា ប្រតិបត្តិការចាប់ខ្លួន ក្រុមប៉ូលិស ប្រមាណ១០នាក់នេះ ដឹកនាំកម្លាំងដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងលោកមេប៉េអឹមខណ្ឌ។
ប៉ូលិសផ្កាយ២ ដែលចាប់ខ្លួន បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានគេដឹងថា បម្រើការនៅអគ្គស្នងការនគរបាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ(ក១)។ ការចុះបង្ក្រាបគ្រឿងញៀន ដែលសង្ស័យភាពមិនប្រក្រតីនេះ ទើបអាជ្ញាធរខណ្ឌ ចុះចាប់ខ្លួន មន្ត្រីនគរបាលទាំងនោះ ដោយលើកឡើងថា ក្រុមមន្ត្រីនគរបាលគ្រឿងញៀន ចុះចាប់គ្រឿងញៀន តែមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំងអស់ ។
ទោះយ៉ាងណាអាជ្ញាធរខណ្ឌដូនពេញមិនបានបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដរបស់មន្ត្រីនគរបាលផ្កាយ 2 នោះនៅឡើយទេ ៕
Gepostet von ពត័មាន ខេត្តស្ទឹងត្រែង am Montag, 25. Februar 2019


