កុងតឺន័រ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ស្លាប់បុរសម្នាក់ យ៉ាងអាណោចអាធម នៅផ្លូវជាតិលេខ៤

, , Leave a comment

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានស្លាប់ ដោយកៀបជាប់ នៅក្នុងកាប៊ីន ដោយ សារបើក រថយន្តដឹកកុងតឺន័រ ចេញពី ខេត្តព្រះសីហនុ ក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង ២៣និង៥០ នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦៨-១៦៩ស្ថិតនៅភូមិតាពៅឃុំតានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-4873 អ្នកបើកបរ ឈ្មោះ មុត សុភូមិ ភេទប្រុស អាយុ ២៤ឆ្នាំ មាន ទីលំនៅ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ មកដល់ចំណុចខាងលើបានធ្លាក់ផ្លូវមកខាង ស្ដាំ រួចក៏បួងចង្កូត មកខាងឆ្វេងវិញ បណ្តាលឲ្យ ក្រឡាប់ ទូរកុងតឺន័រ កៀបអ្នកបើកបរ ស្លាប់តែម្ដង៕

 

Leave a Reply

(*) Required, Your email will not be published