
ខេត្តកណ្តាល ៖ គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមហាជន ពេលបែកធ្លាយ នៅលើបណ្តាញសង្គមហ្វេស៊ុកថាលោកផ្កាយ១ ស្រេង សុខា ងារជាស្នងការរងនគរបាល ខេត្តកណ្តាលប៉ុណ្ណោះ ធ្វើពិធីភ្ជាប់ពាក្យ ជាមួយស្រីស្អាត ឲ្យថ្លៃទឹកដោះរហូតដល់ ១០ម៉ឺនដុល្លារ អមដោយរថយន្តទំនើបមួយគ្រឿងទៀត តម្លៃប្រហែល២២ម៉ឺនដុល្លារ គឺពិតជាឡូយឆាយ មិនធម្មតាមែន ។
មហាជនលើកឡើងថា គិតៗទៅគ្រាន់តែធ្វើស្នងការរងនគរបាលខេត្តកណ្តាល សោះសល់លុយវល់ម៉ឺនដុល្លារ ទុកសម្រាប់សំញ៉ែងកូនក្រមុំគេ ដែលគេបង្ហើបថា គឺជាប្រពន្ធទី៤, ចុះទម្រាំស្នងការវិញ មិនដឹងសល់លុយច្រើនយ៉ាងណានោះទេ ។
ការភ្ជាប់ពាក្យ ជាមួយក្មេងស្រី ប្រពន្ធទី៤នេះ គេធ្វើឡើង នៅផ្សារអ្នកលឿង (ត្រើយខាងកើត)ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៩ថ្មីៗហ៊ុយៗ នេះប៉ុណ្ណោះ ។
មហាជន និងអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើល គ្រប់ៗគ្នា ថា លោកស្នងការរង សោះអីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ បានជាបង្ហាញមហា ជន នូវទ្រព្យសម្បត្តិ លុយកាក់ច្រើនម្លឹងៗ ។
គេបង្ហើបថា ស្នងការរងនគរបាលខេត្តកណ្តាលនេះមានប្រពន្ធច្រើន រៀបការ មិនទាន់ក្តៅគូថខោផង ក៏លែងលះគ្នាទៅ យកថ្មីទៀត រហូតដល់ពេលនេះ គឺ ជាស្រីទី៤ហើយៗ មិនដឹងថា ទៅថ្ងៃខាងមុខ មានប៉ុន្មាននាក់ទៀតនោះទេ ។
ចាំមើលថ្នាក់លើ ហ៊ានស៊ើបអង្កេតករណីនេះអត់ ថាតើ ប្រភពលុយទាំងនោះបានមកពីណាខ្លះ? ពុករលួយ? រកស៊ីល្មើសច្បាប់ទេដឹង? ឬមួយគាត់សន្សំប្រាក់ខែបន្តិចម្តងៗ? ៕


