ខារ៉ាបាវ ប្រហារ ប្រជាការពារបណ្តាលអោយស្លាប់ នៅខេត្តកំពងឆ្នាំង

, , Leave a comment

ខេត្តកំពងឆ្នាំង ៖ មនុស្សម្នាក់ ជាប្រជាការពារ បានស្លាប់ ក្រោយពី ផឹកភេសជ្ជៈ ប៉ូវកម្លាំង ខារ៉ាបាវ ហើយដួលដាច់ផ្ងារ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង០០ នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុច ភូមិនតាឡាត់ឃុំស្វាយរុំពារ ស្រុកកំពង់លែង ខេត្តកំពងឆ្នាំង។

សមត្ថកិច្ច នគរបាល ស្រុកកំពង់លែង បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ឈៀង ឈុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាប្រជាការពារ រស់នៅក្នុង ភូមិឃុំស្រុក កើតហេតុ បានទិញភេសជ្ជះ ប្រភេទ ខារ៉សបាវ កំប៉ុង យកមកហូប រួចបាន ស្លៀកពាក់ ខោអាវ ក្នុងផ្ទះ ស្រាប់តែ ដួលដាច់ផ្ងា សន្លប់លែងដឹងខ្លួន  ក្រុមគ្រួសារ ដឹកយកមក មន្ទីពេទ្យបង្អែក ស្រុកកំពង់លែង តែបានដាច់ខ្យល់ ស្លាប់តាមផ្លូវ មុនមកដល់មន្ទីពេទ្យ៕

 

Leave a Reply

(*) Required, Your email will not be published