មន្ត្រីយោធា បើកឡានបុក ក្បាលនាគ ពុះចែកទ្រូងផ្លូវ ស្លាប់មួយរំពេច

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ ជាមន្ត្រីយោធា បានបោកក្បាល នឹងកញ្ចក់រថយន្ត និងបោកផ្ទប់ នឹងដៃចង្កូត បណ្តាលស្លាប់ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ដោយសារ បើករថយន្ត មិនពាក់ខ្សែក្រវាត់ ជ្រុលទៅបុក ក្បាលនាគ ពុះចែកទ្រូងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុច មុខឃ្លាំងសាំង សូគីម៉ិច តាមបណ្តោយ ផ្លូវជាតិលេខ៥អា ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ចេង ដារ៉ាឌី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ យោធា ឋានន្តរសក្តិ វរៈនាវីទោ អត្តលេខ 091111 បញ្ជាការដ្ឋាន កងទ័ពជើងទឹក អគ្គបញ្ជាការ មានស្រុកកំណើត ភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត បានបើករថយន្ត ម៉ាក IZUZU ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ2A-8000 ធ្វើដំណើរ ទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ជ្រុលបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យ បោកក្បាល នឹងកញ្ចក់រថយន្ត និងដៃចង្កូត ស្លាប់យ៉ាងអាណោចអាធ័ម៕

 

Leave a Reply

(*) Required, Your email will not be published