ខេត្តមណ្ឌលគិរី ៖ រថយន្តឡង់គ្រីស័រកែច្នៃប្រមាណជិត៣០គ្រឿងត្រូវបានដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧ ណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្របពេលដែលសមត្ថកិច្ចជាច្រើនស្ថាប័ន បើកយុទ្ធ នាការបង្ក្រាបបទល្មើសព្រៃឈើ ផ្អើលពេញខេត្តមណ្ឌលគិរី ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក៏ដូចជាលោក ទៀង សៅរ៍រ័ត្នន៍ ស្នងការរងទទួលបន្ទុក កាន់កាប់ច្រកទ្វេភាគីមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានទេ។ប៉ុន្តែកន្លងទៅ លោកស្នងការ ទាំងលោកស្នងការរង ទទួលបន្ទុក តែងអះអាងប្រាប់ថា គឺមិនអនុញ្ញាត ឲ្យចេញឈើទៅប្រទេសវៀតណាមឡើយ ទោះច្រកណាក៏ដោយ ។
ដោយឡែក លោក វុធ សារុំ នាយកបរិស្ថានណាំលៀ មិនអាចទាក់ទងបានទេ។
សកម្មភាពចរាចរណ៍ឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧ ណាំលៀ គេ ទទួលស្គាល់ថា មានតែលោក សំរិត ណយ ប្រធានប៉ុស្តិ៍នេះតែម្តង ដែលញៀននឹងការទទួលប្រយោជន៍ ហើយអនុញ្ញាឲ្យឈើឆ្លងកាត់ ក្នុង១យប់ តិចបំផុតត្រឹម៧ទៅ១០ឡានឡង់គ្រឺស័រកែច្នៃ ដោយម្ចាស់ឈើ ឈ្មោះ(ឆ្នៅ) គាត់ក៏ជាសមត្ថកិច្ច ប៉ុន្តែឆ្ងាញ់និងមុខរបរដឹកឈើឆ្លងដែនល្មើសច្បាប់។
ករណីខាងលើ មិនអាចទាក់ទងបញ្ជាក់ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគីរី បាននៅ ឡើយ៕
