
ខេត្តស្ទឹងត្រែង ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានកត់សម្គាល់ថា ការដែលអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដាក់ចេញបទបញ្ជាឲ្យសមត្ថកិច្ចចម្រុះអនុវត្តន៍ច្បាប់ទប់ស្កាត់បទល្មើសតាមគោលដៅចំនួន៤ចំណុច ក្នុងខេត្តស្ទឹងត្រែង កំពុងក្លាយទៅជារឿងឥតន័យ។ដោយហេតុថាបច្ចុប្បន្នមានឈ្មួញខ្មែរនិងឈ្មួញយួនច្រើន នាក់បន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែងចូលខេត្តក្រចេះហើយមិន ឃើញសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាបបទល្មើសឡើយ។
ផ្ទុយទៅវិញសមត្ថកិច្ចចម្រុះប្រចាំគោលដៅ៤កន្លែងក្នុងទឹកដីខេត្តស្ទឹងត្រែង បែរជារឹតបន្តឹងក្នុងការត្រួតពិនិត្យទៅលើរថយន្តតាក់ស៊ីដឹកជញ្ជូនអ្នកដំណើរទៅវិញ។ជាពិសេស មន្ត្រីប៉ូលីសចររាចរណ៍ ក្រោមបង្គាប់លោក អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ ខេត្តស្ទឹងត្រែង បានចេញកាក់រថយន្តតាក់ស៊ី ដឹកជញ្ជូនអ្នកដំណើរ ដែលដឹកគ្រឿងសង្ហារឹម បន្តិចបន្តួច យកលុយតាមតែអំពើចិត្ត។ ប្រការនេះគឺជារឿងដែលលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ត្រូវពិនិត្យឡើងវិញ ជាបន្ទាន់ ដើម្បីកុំឲ្យបទបញ្ជារបស់ខ្លួន ក្លាយទៅជារឿងឥតន័យឥតប្រយោជន៍។
អ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួន បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ អនុវត្តន៍ច្បាប់ទប់ស្កាត់បទល្មើសតាមគោលដៅចំនួន៤ចំណុចក្នុងខេត្តស្ទឹងត្រែងដែល មានភាពអនាធិបតេយ្យខ្លាំងជាងគេគឺចំណុចនៅតាមបណ្ដោយផ្លូវជាតិលេខ 7A ក្នុងភូមិអូឬស្សីកណ្តាល(អូរច្រឡង់)ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូក។ដែល មានមន្ត្រីប៉ូលីសចររាចរណ៍ ក្រោមបង្គាប់លោក អូត ស៊ីវុត្ថា ស្នងការរងទទួល ផែនចរាចរណ៍ ខេត្តស្ទឹងត្រែង ឈរជើងនៅចំណុចនោះមានសិទ្ធិ អំណាច កាក់ ឡានដឹកទំនិញ និងបង្កព្យុះភ្លៀង តាមតែអំពើចិត្ត មិនដែលក្រែងញញើតអ្វីឡើយ។ទោះបីដឹងថា តួនាទីចររាចរណ៍ ធ្វើការត្រួតពិនិត្យ ច្បាប់ចររាចរណ៍ បច្ចេកទេសយានយន្តធ្វើការណែនាំឬធ្វើការពិន័យ តាមផ្លូវច្បាប់ឡើយ ក្រៅពី លាបាតដៃប្រមូលលុយ ថ្លៃក្បាល ឡានដឹកទំនិញគ្រប់ប្រភេទ តាមបែបពុករលួយ យកទៅចែកគ្នាធ្វើមាន ធ្វើបាន មួយថ្ងៃៗ មិនដឹង ជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណាហ៊ានសួរនាំពីបញ្ហានេះក៏ព្រោះតែ ប្រាក់ចំណូល មួយភាគធំបែងចែកថ្នាក់លើ។
មន្ត្រីរដ្ឋបាលព្រៃឈើ បានអោយដឹងថា មន្ត្រីប៉ូលីសចររាចរណ៍ កូនចៅ លោក អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ ខេត្តស្ទឹងត្រែង ដែលឈរជើងនៅចំណុច(អូរច្រឡង់)ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូកមានជំនាញកាក់ឡានដឹក ឈើ និងឡានដឹកទំនិញ ខុសលក្ខណះបច្ចេកទេស ឲ្យចូលបង់លុយ ដោយមិនធ្វើការពិន័យឡើយ បែរជាថ្នូរយកលុយធ្វើឲ្យគ្រប់ៗគ្នាញាក់សាច់ ៕ដោយ អាស្រូវ
ករណីខាងលើមិនអាចទទួលការបញ្ជាក់ពីលោក អូត ស៊ីវុត្ថា ស្នងការរងទទួល ផែនចរាចរណ៍ ខេត្តស្ទឹងត្រែង បាននៅឡើយទេ៕



