ទីបំផុត! តុលាការសម្រេចឃុំខ្លួនអាខ្ទើយ «ចំប៉ីខ្មៅ» ដាក់ពន្ធនាគារព្រៃស ពីបទ«ញុះញង់ឲ្យមានការរើសអើង»

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​​ភេទ​ទី​៣ ដែល​ល្បី​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ នៅ​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង​។

 

មន្ត្រីតុលាការបានបញ្ជាក់ថាជនសង្ស័យ យិន ហេង ត្រូវបានលោក ពេជ្រ វិជ្ជាធរ ដែលជាចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នសិននៅពន្ធនាគារព្រៃ«ស» ដោយរង់ចាំចាត់ការជំនុំជម្រះតាម នីតិវិធីបន្តទៀត តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា បានចោទប្រកាន់ ជនសង្ស័យ យិន ហេង ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។

 

សូមជំរាបថា សមត្ថកិច្ចនគបាលខណ្ឌដូនពេញ រសៀលថ្ងៃទី០៦ ខែកុម្ភៈនេះ បានបញ្ជូនខ្លួនឈ្មោះ យិន ហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងសំណុំរឿងបង្ហោះជាសាធារណៈ តាមបណ្តាញសង្គម Facebook ដោយបាន ជេរប្រមាថមកលើ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយ មើល ថោក សម្រាប់ប្រជាជាតិកម្ពុជា ទាំងមូល។

 

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ការចាប់ខ្លួន​យុវជន​ភេទ​ទី​៣​រូបនេះ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ក្រោម​ការបញ្ជា​ផ្ទាល់ ​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃនិង​នាយ​ឧ​ត្ត​ម​សេនីយ៍សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ នគរបាល​ជាតិនិង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​ ក្រោយ​ទទួលបាន​បទបញ្ជា កម្លាំង​នគរបាល​ជំនាញ​បាន​សហការគ្នា ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជាក់ស្ដែង​។ យុវជន​ឈ្មោះ យិន ហេង​អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ភេទ​ទី​៣ រហស្សនាម «​ចំប៉ី​ខ្មៅ​» ដែល​បានធ្វើការ​បង្ហោះ ជា​សាធារណៈ​ដោយបាន​ជេរប្រមាថ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក្នុងន័យ​មើលងាយ មើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​៕

 

Leave a Reply

(*) Required, Your email will not be published