គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំចិន៣ថ្ងៃ ស្លាប់មនុស្ស២៩នាក់ និងរបួសធ្ងន់ស្រាល៦៥នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស២៩នាក់ បានស្លាប់ និង៦៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេស រយៈពេល៣ថ្ងៃ(ថ្ងៃទី០៤-០៦ខែកុម្ភៈ)ចំនួន៥២លើក នៃពិធីបុណ្យចូលឆ្នាំ ចិន។ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរ ដែលបណ្តាញព័ត៌មាន​ ទទួលបាននៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈនេះ។

ដោយឡែកសម្រាប់តែថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩លើក ស្លាប់មនុស្ស៦នាក់ និង៩នាក់រងរបួសធ្ងន់ស្រាល។

របាយការណ៍បញ្ជាក់ថា រយៈពេល៣ថ្ងៃមកនេះ មូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺដោយសារបើកបរល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ជាដើម។

ដោយសារចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនគួរឲ្យបារម្ភនៅរយៈពេល៣ ថ្ងៃនេះ នាយកដ្ឋាននគរបាលចរាចរណ៍ សូមអំពាវនាវដល់បងប្អូនប្រជាពលដ្ឋ ដែលធ្វើដំណើរទីជិតទីឆ្ងាយ សូមបើកបរគោរព ច្បាប់ចរាចណ៍ កុំបើកល្មើសល្បឿន និងស្រវឹងសូមកុំបើកបរ៕

 

Leave a Reply

(*) Required, Your email will not be published