យប់មិញ!អាទិន«ATÍNH» ជនជាតិយួន ជួលមន្ត្រីខ្មែរដឹកជញ្ជូនឈើខុសច្បាប់ ទៅស្រុកយួន តាម ច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ ជិត១០០គ្រឿង

, , Leave a comment

ខេត្តមណ្ឌលគិរី  ៖ តាមសេចក្តីរាយការណ៍ប្រាប់ថា យប់មិញជនជាតិយួនឈ្មោះ អាទិន«ATÍNH» ដែលមានទីលំនៅឯក្រុងព្រៃនគរ «Ho Chi Minh» ឈ្មួញឈើម្នាក់នេះ កំពុងរង់ចាំទទួលទិញឈើ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វេភាគី «ណាំលៀ»ហៅប៉ុស៌៧  ហើយករណីនេះ ក៏មានការចូលដៃជើង ពីមន្ត្រីគ្រាប់ល្ពៅមួយចំនួនក្នុងថ្នាក់ខេត្តមណ្ឌលគីរី ផងដែរ ដើម្បីដឹកឈើ ចេញទៅស្រុកយួនក្នុង១យប់ រាប់រយគ្រឿង។

 

សេចក្តីរាយការណ៍ប្រាប់បន្តថា តាមព័ត៌មានបែកធ្លាយផ្ទៃក្នុង បានបង្ហើបបញ្ជាក់ថា ទី១ គឺលោកទិន ស៊ីន ហៅឆ្នៅ មេវិរះនគបាលកាពាព្រំដែន គោគ ៣០៣។ទី២លោកប៊ូសំអ៊ុលហៅតាសាន្តជាមន្ត្រីនគបាលអតីតមប៉ុស៌ឡាប៉ាខេ។ ទី៣ នាយរងនាយករដ្ឋបាលសាលាខេត្ត មានសាចឈាម លោក អភិបាលខេត្ត ជាខ្នងបង្អែក ដ៏រឹងមាំ សំរាប់យកលុយពី វៀតណាម មកព្រមទាំងអនុញ្ញាតិឲ្យថៅកែវៀតណាមរូបនោះចេញចូលស្នាក់នៅ ខេត្តមណ្ឌលគិរីដោយសេរី ផងដែ។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្ដាហ៍ ​ចុងក្រោយ​នេះ​ លោក ទិន ស៊ីន ហៅឆ្នៅ មេវរះនគបាលកាពាព្រំដែនគោគ ៣០៣ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ពី​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ចេញ ទៅ​ស្រុក​យួន តាម​ច្រក​នេះ ​យ៉ាង​ពេញបន្ទុក​តែម្តង​។

មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ លោក សំរិត ណ​យ និង​ប្រធាន​ស្នាក់ការ​ច្រក​ណាំ​លៀគឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ទិន ស៊ីន ស៊ីឈ្នួលដឹកជញ្ជូន ឈើអោយជនជាតិយួន ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

 

ចំណែក​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ទុក​ឲ្យ​លោក ទិន ស៊ីន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​ លេខ​៣០៣ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ហើយលោក ទិន ស៊ីន ហៅឆ្នៅ មួយមាត់ថា ក៏ត្រូវបាន យកឈ្មោះថ្នាក់លើ ទៅប្រើក្នុង ជំនួញឈើល្មើសច្បាប់ ក្នុងនោះគេសង្ឃឹមថា លោកស្នងការ និងដាក់ភាពសង្ស័យក្នុង រឿងនេះ ដើម្បី មានវិធានការក៏ដូចជារក្សា នៅកិត្តិយស សេចក្តីថែ្លងថ្នូរ របស់មន្រ្តីនគរបាល ជាតិ ជៀសវាងជាប់ពាក់ព័ន្ធនឹងករណី រត់ការបទល្មើសព្រៃឈើនេះជាដើម ។

 

ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរ បាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​របស់លោក ទិន ស៊ីន ស៊ីឈ្នួលដឹកជញ្ជូនឈើអោយជនជាតិយួន ឈ្មោះ អា ទិន «A TÍNH»  ជាបន្ទាន់​ ព្រោះ​សកម្មភាព​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

 

Leave a Reply

(*) Required, Your email will not be published