ថៅកែស្រី ឌែម៉ូគ្លីនិក និងស្រ្តីម្នាក់ជាគ្រូពេទ្យជំនាញ ដេរប្រដាប់ភេទ​ ជាប់គុក មួយដង្ហើមចង្រឹត ត្រូវបានតុលាការ ដោះលែង​ វិញហើយ

, , Leave a comment

រាជធានី​ភ្នំពេញ៖ ​ថៅកែ​មជ្ឈមណ្ឌល ​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក អ្នកស្រី ហូ​វ ដា​ណេ ​និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​អ្នកគ្រូ​ពេទ្យ​ជំនាញខាង​ដេរ​ប្រដាប់​ភេទ​ត្រូវ​បាន ​ដោះ​លែងចេញពី​ពន្ធនាគារ កាលពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែមករា នេះ​ហើយ​។

មន្ត្រីរដ្ឋបាលពន្ធនាគារប៉េហ្ស៊ី បញ្ជាក់ថា លោក​ ម៉ុង​ មុនី​សោភា​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ រាជធានី​ភ្នំពេញ​ បាន​ដោះលែង​ ថៅកែ​ហាង​កែសម្ផស្ស​ ឌែម៉ូ​ គ្លីនិក​ និង​ គ្រូពេទ្យ​ម្នាក់​ ឱ្យ​នៅ​ក្រៅ​ឃុំ​ បណ្តោះអាសន្ន​ ​។

សូមបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់នេះ មានឈ្មោះ ហូវ ដាណេ ជាថៅកែ ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងឈ្មោះ ពៅ ស៉ីណាត ជាគ្រូពេទ្យវះកាត់។ កាលពីរសៀលថ្ងៃទី៤ខែមករា ឆ្នាំ២០១៩ អ្នកទាំងពីរត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល»តាមមាត្រា៣០២ នៃក្រមព្រហ្មទណ្ឌ,«បទ កំហែងយក» តាមមាត្រ៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ និង «បទការគំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា២៧២ និងមាត្រា២៧៣នៃក្រមព្រហ្ម។

 

គួររំលឹកដែរថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩កន្លងទៅ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ដែលជាម្ចាស់ ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ​ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ ពីអតិថិជនដែលចូលទៅទទួលសេវាកែសម្ផស្ស។ ករណីនេះក៏បានធ្វើឲ្យមានកក្រើកពេញ បណ្តាញសង្គម Facebook ផងដែរ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា ​ការដាក់ពាក្យបណ្ដឹងនេះ​បន្ទាប់ពីជនរងគ្រោះ បានចូលទៅកែសម្ផស្ស​នៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិក រៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការ កែរកេរ្ដិ៍ភេទ​ផងដែរ។ទីតាំងហាងនេះស្ថិតក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

 

 

 

Leave a Reply

(*) Required, Your email will not be published