បែកធ្លាយ! លោកសក្តិ៥ វ៉ា សុផាន់ មេប៉ូលីសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង មិនបង្ក្រាប បទល្មើសសេដ្ឋកិច្ចបែរជាដឹកនាំកម្លាំង បង្ក្រាបឃាត់ក្រុមអ្នកសារព័ត៌មានចំនួន ៧នាក់ ដែលឈប់ឡានតាមដងផ្លូវ

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យផែនប្រឆាំង បាន​ឃាត់​ក្រុម​អ្នកសារព័ត៌មាន​ចំនួន៧​នាក់ នៅ​ភូមិសាស្ត្រ​ ខេត្តស្ទឹងត្រែង​ ពាក់ពន្ឋករណី បានចតឡានតាមដងផ្លូវតាមដងផ្លូវជាតិលេខ78និងផ្លូវជាតិលេខ7 ចំណុច អូរពងមាន់ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

 

លោក​វរសេនីយ៍ឯក ​វ៉ា​ សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​បាន​ឲ្យប្រាប់អ្នកកាសែតក្នុងស្រុក​ថា ​ដោយ​ឃើញ ​ភាពអនាធិបតេយ្យ ​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​ខេត្ត ​មាន​រថយន្ត​អ្នកសារព័ត៌មាន​មួយចំនួន ​មកពី​ក្រៅ​ខេត្ត​ដែល​មិនបាន​គោរព​ទៅតាម​វិជ្ជាជីវៈ​ចត​ឡាន ​នៅតាម​ដងផ្លូវ​យប់ៗ​ ជាច្រើន​គ្រឿង​រង់ចាំ​ ដេញ​រថយន្ត​អ្នកដំណើរ ដែល​សង្ស័យថា​ ដឹក​បទល្មើស ​ដែល​ធ្វើអោយប៉ះពាល់​ដល់​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​។​លោក​វរសេនីយ៍ឯក​បាន​បន្ត​ ឲ្យ​ដឹង​ទៀតថា​ អ្នកកាសែត​ ត្រូវគោរព​វិជ្ជាជីវៈ​ អ្នក​ដែល​ចូលមក​យក​ព័ត៌មាន​ក្នុង​ខេត្ត ​ត្រូវតែ​យក​ប័ណ្ណ​ព័ត៌មាន​ ចុះបញ្ជី​នៅក្នុង​មន្ទីរ​ព័ត៌មាន ​ឲ្យ​បានដឹងថា​ចុះមក​យក​ព័ត៌មាន​នៅក្នុង​ខេត្ត​។​ដើម្បី​ងាយស្រួល ​ក្នុងការ​គ្រប់គ្រង ​ចុះ​យក​ព័ត៌មាន​ក្នុង​ខេត្ត​ ក្នុងការ​អភិវឌ្ឍ​និង​ការរីកចម្រើន ​របស់​រា​ជ​រដ្ឋាភិបាល​និង​យក​ព័ត៌មាន ​កែតម្រូវ​ស្ថាបនា​នៅ​ចំណុច​ខ្វះខាត​ណាមួយ​ដែល​ត្រូវធ្វើ​ការផ្សព្វ ផ្សាយ ​ដើម្បីអោយ​រីកចម្រើន ​មិនមែន​ចុះមក​យក​ព័ត៌មាន​ចត​ឡាន​នៅតាម​ដងផ្លូវ​ ចាំតែ​ដេញ​រថយន្ត​នោះទេ​។​លោកនាយ​ការិយាល័យ​បន្តថា ​លោក​មិន​ហាមឃាត់ ​ក្នុង​ការយក​ព័ត៌មាន​នោះទេ តែ​ព័ត៌មាន​ដែល​ត្រូវយក​នោះ​ គឺ​អ្វី​ដែលមាន​ហេតុការណ៍​កើតឡើង ​ត្រូវតែ​ចុះ​ទៅយក​ព័ត៌មាន​ មិនមែន​គ្មាន​ហេតុការណ៍​ហើយ​នាំគ្នា​ចត​ឡាន​តាម​ដងផ្លូវ​សាធារណៈ​រ ង់ចាំ​យក​ព័ត៌មាន​ទេ​តែបើ​ធ្វើបែបនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណ​:​។ក្រោយពីឃាត់ខ្លួន ​អ្នកយកព័ត៌មាន​ចំនួន​7​នាក់​ដែល​មិន​គោរព​វិជ្ជាជីវៈ​របស់ខ្លួន​ចត​រថយន្ត​នៅតាម​ដងផ្លូវ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​ចំណុច​អូរ​ពងមាន់​ចំនុច​គីឡូ​ម៉ែត 8​ និង​បានធ្វើ​ការអប់រំ​និង​ណែនាំ​ហើយដោះលែងទៅហោង ។

មហាជនបានពេបជ្រាយថា តើមានអាថ៍កំបាំងអី នៅពីក្រោយខ្នង  លោកសក្តិ៥ ឈ្មោះ វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសខេត្តស្ទឹងត្រែងមិនបង្ក្រាប និងទប់ស្កាត់ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ចេញពី ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះស្តុកនៅស្រែពក ខេត្តរតនគីរី និងដឹកជញ្ជូនពីស្រុកថាឡា ឆ្ពោះទៅខេត្តក្រចេះដូចគេហែកឋិនមិនដែលឃើញ ធ្វើការបង្ក្រាប ជាដុំកំភួន  បែរជាលោកសក្តិ៥ ឈ្មោះ វ៉ា សុផាន់ នាយការិយាល័យ ផែនប្រឆាំងបទល្មើស សេដ្ឋកិច្ចដឹកនាំកម្លាំងបានឃាត់ ក្រុមអ្នកសារព័ត៌មានចំនួន៧នាក់ នៅភូមិ សាស្ត្រខេត្តស្ទឹងត្រែង ចំណុចអូរពងមាន់ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែងទៅវិញ។ តើអ្នកកាសែតទាំងនោះ ជាទំនិញខុសបទល្មើស សេដ្ឋកិច្ច ឬអ្នកកាសែតទាំងនោះជាឆ្អឹងទទឹងក លោកសក្តិ៥ ឈ្មោះ  វ៉ា សុផាន់ មន្ត្រីប៉ូលីសដ៍មហិមារ៕

 

 

 

Leave a Reply

(*) Required, Your email will not be published