ឡានដឹកកុងតឺន័រ បើកបុកម៉ុតូសណ្តោងរ៉ឺម៉ក ក្រឡាប់សង្កត់ ស្លាប់ម្នាក់

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានស្លាប់ ដោយសារ រថយន្តធុនធំ សណ្តោង រ៉ឺម៉ក ដឹកកុងតឺន័រ បុកពីក្រោយ ហើយក្រឡាប់ សង្កត់ពីលើ ស្លាប់ភ្លាមៗ  កាលពីវេលាម៉ោង ៥និង៣០ នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ៧០-៧១ ស្ថិតក្នុង ភូមិរនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

 

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៍ស សណ្តោងរ៉ឺម៉ក មានដឹកកុងតឺន័រ ចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ ២៣០៧ ទិសដៅពីជើងទៅត្បូង បានបុកបុរសម្នាក់ ឈ្មោះ រស់ វុត្ថា អាយុ ៥២ឆ្នាំ ភូមិកំណើត ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកម៉ូតូ សង់កូរ៉េ ពណ៍ទឹកប៊ិច គ្មានស្លាកលេខ រ៉ឺម៉កមួយគ្រឿង ស្របទិសគ្នា និងរថយន្ត។

នៅពេលរថយន្ត មកដល់ ចំណុចកើតហេតុ បានបុកពីក្រោយ ពេញទំហឹង បណ្តាលឲ្យ ប៉ើងធ្លាក់ពីលើថ្នល់ ហើយរថយន្ត បានហូសទៅបុក បង្កាន់ដៃស្ពាន រួចក្រឡាប់ ធ្លាក់ប្រឡាយ អែបស្ពាន សង្កត់ពីលើជនរងគ្រោះ។ ប្រសិនបើ បងប្អូន ប្រជាពលរដ្ឋ មានបាត់បង់ សមាជិកក្រុមគ្រួសារ ដូចបានរៀបរាប់ ខាងលើនេះ សូមបងប្អូនអញ្ជើញ មកទំនាកទំនង នៅអធិការនគរបាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមរយះ លេខទូរសព្ទ័ មន្ត្រីនគបាល ចរាចរណ៍ស្រុក ០៩៦២៩៩៧០៥៥ ៕

 

Leave a Reply

(*) Required, Your email will not be published