ឃោរឃៅណាស់! បើកឡានដេញបុក នារីម្នាក់អូសជាង ២០០ម៉ែត្រ បែកក្បាល ស្លាប់ក្នុងថ្លុកឈាម

, , Leave a comment

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវរថយន្តមួយគ្រឿង បើកដេញបុក បណ្តាលឲ្យដួល បោកក្បាល ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១២និង៣០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅតាម បណ្ដោយផ្លូវ២០១១ ចំណុចខាងលិច ចំការព្រីង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស្រីមុំ ភេទស្រី អាយុជាង ២០ឆ្នាំ មានស្រុកកំណើត នៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ មុនពេលកើតហេតុ គេឃើញ រថយន្តឡិចស៊ីស មួយគ្រឿង មិនចាំពណ៌ និងស្លាកលេខ ធ្វើដំណើរ ពីជើងទៅត្បូង លឿនដូចហោះ បានដេញបុកម៉ូតូ ZOO MER-X ពណ៌ស លាយទឹកក្រូច ស្លាកលេខដាច់បាត់ ជិះដោយនារីវ័យក្មេងម្នាក់ ធ្វើដំណើរស្របគ្នា អូសទាំងម៉ូតូ និងនារីរងគ្រោះ ប្រមាណ ២០០ម៉ែត្រ  បែកក្បាល ស្លាប់ក្នុងថ្លុកឈាម។

ភ្លាមៗនោះ រថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេច បាត់ស្រមោល សូន្យឈឹង និងធ្លាក់កាង អក្សរឡិចស៊ីស ហើយបន្សល់ទុក នារីវ័យក្មេង ដេកស្លាប់ ក្នុងថ្លុកឈាម មើលទៅ គួរឲ្យសង្វេគណាស់។ សមត្ថកិច្ច បានទាក់ទង ជំនាញមកវាស់វែង យកម៉ូតូរងគ្រោះ ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រង់ចាំសាច់ញាតិ មកទទួល យកទៅ ប្រើប្រាស់វិញ។  ចំណែក សពនារីរងគ្រោះ សមត្ថកិច្ច បានប្រគល់ឲ្យ ក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យ តាមប្រពៃណី៕

 

Leave a Reply

(*) Required, Your email will not be published