រាជធានីភ្នំពេញ ៖ ប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំរបស់លោក អោក បូរ៉ា ក្នុងរយះជាច្រើនឆ្នាំមកនេះ បានកើតមានឡើងនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ ធ្ងរ ដោយសាអំពើពុករលួយរបស់លោកអគ្គនាយកនិងបក្ខពួក។
ប្រភពបានរាយការណ៍ថា នៅក្នុងក្នុងឆ្នាំ២០១៨ កន្លងទៅប្រៃសណីយ៍កម្ពុជា បានចំណាយថវិការបស់ខ្លួន ក្នុងការទិញសម្ភារះ និងការងារជុសជុលអស់មិនក្រោម៩០០០លានរៀល ស្មើរនិងជាង២លានដុល្លាអាមេរិក ហើយការចំណាយមួយចំនួនធំ នៅក្នុងទឹកប្រាក់៩០០០លានរៀលនោះ ការចំណាយមួយចំនួនស្ថិតនៅតែលើក្រដាស សម្រាប់ពិតអាចនិយាយបានថា អស់ប្រាក់មិនដល់៥០ ភាគរយផង ប៉ុន្តែអ្វីដែលគេបំប៉ោងតួលេខ ក្នុងការចំណាយ គឺដើម្បីផល់ចំណេញផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ប្រភពបានបន្តថា សម្រាប់ការចំណាយដែលគេមើលឃើញនៅអំពើពុករលួយធំនៅប្រៃសណីយ៍កម្ពុជា គឺការប្រើប្រាស់ប្រេងឥន្ធនៈ ដោយក្នុងឆ្នាំ២០១៨ បានចំណាយអស់ទឹកប្រាក់រហូតដល់ជិត១៧០០លានរៀល ការចំណាយលើការទិញសំបកបាវ អស់ទឹកប្រាក់១០០០លានរៀល រួមនិងការចំណាយលើការទិញមុខទំនិញ និងសំណង់ជាច្រើនមុខទៀត រហូតអស់ទឹកប្រាក់សរុបខ្ទង៩០០០លានរៀល។
ទោះបីនៅប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំរបស់លោក អោក បូរ៉ា សម្បូណ៏រឿងអាស្រូវ ម៉ែនប៉ុន្តែលោក អោក បូរ៉ា ជាមនុស្សមានភាពវ័យឆ្លាយនិងពូកែរក្សាការងារសម្ងាត់ និងចេះចែកលំលែកផល់ប្រយោជន៏ដល់បក្ខពួកនិងមន្ត្រីសំខាន់ៗ ធ្វើអោយគាត់អង្គុយកៅអីអគ្គនាយកបានយ៉ាងសុខស្រួលតែម្ដង។
សម្រាប់ក្រុមអធិការកិច្ចឬសវនកម្ម ក៏លោកអគ្គនាយក អោក បូរ៉ា ពូកែយល់ ចិត្តដែរ ដូច្នេះទើបមកដល់ពេលនេះបានលោក អោក បូរ៉ា អាចកាន់តំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានរហូតដល់សព្ទថ្ងៃ។
ឆ្លើយតប និងព័ត៌មាននេះ លោកអគ្គនាយក ប្រៃសណីយ៍កម្ពុជា អោក បូរ៉ា បាននិយាយថា ការរិះគន់ខាងលើជារឿងមិនពិត ដោយលោកអះអាងថា ការដឹកនាំរបស់លោកប្រកបដោយភាពត្រឹមត្រូវទាំងអស់៕

