លោក​ឧត្តមសេនីយ៍ទោ ហាក់ នី ផឹកស៊ី​ផ្ទុះអាវុធជិត10​គ្រាប់ នៅហាង«បុ​ផ្ផា​ភូមិ​ថ្មី»

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ ​សេចក្តីរាយការណ៍ប្រាប់ថា កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅមុខហាង «បុផ្ផាភូមិថ្មី» ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។លោកឧត្តមសេនីយ៍ទោ ហាក់ នី ជាឧត្តមសេនីយ៍យោធានៅអគ្គលេខាធិការរដ្ឋាននៃក្រសួងកាពារជាតិផឹកស្រវឹងខឹងមិត្តភក្តិនៅពេល ដែលធ្វើដំណើរ ចេញពីហាងក៏បានដកកាំភ្លើងបាញ់ ប្រមាណជិត10គ្រាប់ រួចគេចខ្លួនបាត់តែម្តង បង្ករការភ្ញាក់ផ្អើលទាំងយប់។

 

សេចក្តីរាយការណ៍ប្រាប់បន្តថា នៅមុនពេលកើតហេតុលោកឧត្តមសេនីយ៍ទោ ហាក់ នី បានជិះរថយន្តម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខខ.ម.០១.០០៦២ មួយគ្រឿងទៅផឹកស៊ីនៅក្នុងភោជនីយ៍ដ្ឋាន«បុផ្ផាភូមិថ្មី»។ នៅពេលផឹកស្រវឹង ក៏មានទំនាស់គ្នាជាមួយមិត្តភក្តិតែគេពុំដឹងថា មានទំនាស់គ្នារឿងអ្វីឡើយ។ហើយពេល​គិតលុយ​ត្រឡប់​ទៅ​ផ្ទះ​វិញ បាន​ដក​កាំភ្លើងបាញ់​ជា​ច្រើន​គ្រាប់ ​នៅ​មុខ​ហាង បង្ក​អោយ​មានការ​ភ័យ​ខ្លាចដល់​ប្រជាពលរដ្ឋរួច​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ​ពណ៌​ស​ ពាក់​ស្លាក​លេខ ខម.០១.០០៦២​ គេចខ្លួនបាត់ ​។

 

ក្រោយ​ពេល​កើតហេតុសមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅ​ដល់កន្លែង​កើតហេតុ ផង​ដែរ ​និង​បាន​ស្រាវជ្រាវជុំវិញ​ការ​ផ្ទុះអាវុធ​អនាធិ​ប​តេ​យ្យ​បែប​នេះ ​៕

 

Leave a Reply

(*) Required, Your email will not be published