PM បើករថយន្តលឿនដូចហោះ បុកអ្នកកាសែតខ្ទេចជើងទាំង២ នៅខេត្តរតនគីរី

, , Leave a comment

ខេត្តរតនគិរី​ ៖ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចទល់មុខប៉ុស្ថិ៍នគរបាលសង្កាត់កាចាញស្ថិតក្នុងភូមិបួនសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី មន្ត្រីPMម្នាក់សង្ស័យ បើករថយន្តប្រដេញឡានដឹកឈើបើករថយន្តលឿនដូចហោះបុកអ្នកកាសែត ពេញ ទំហឹង​ បណ្តាលអោយផ្លោងជនរងគ្រោះ ជាច្រើនត្រឡប់​ ទៅធ្លាក់ចូលក្នុងប្រឡាយចិញ្ចើមផ្លូវ​ រងរបួសធ្ងន់ធ្ងរ​ ខណះជិះម៉ូតូបញ្ច្រស់គ្នា។

 

​មន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាក. បាឡែនព័ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F 4498 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ផន រដ្ធា ហៅក្រៅ(សេរី )អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជា មន្ត្រីPM រងក្រុងបានលុង និងមានទីលំនៅ ភូមិ ទេសដ៍ អន្លុង សង្កាត់ បឹង កន្សែងក្រុងបានលុង ចេញពីក្រុងបានលុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្ក បានវ៉ាជែងជាមួយរថយន្តមួយគ្រឿងផ្សេងទៀត មិនស្គាល់ម៉ាក តែចៃដន្យជែងមិនផុតក៍ជ្រុលចង្កូតទៅបុកម៉ូតូអ្នកកាសែតកំពុងធ្វើចរាចរបញ្រ្ជាស់ទិសពីលិចទៅកើត ចំកណ្តាលម៉ូតូ យ៉ាងពេញទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះឈ្មោះ អ៊ុច សាវ័ន្ត ភេទប្រុស អាយុ21ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ1 តាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរ ភ្នាក់ងារអ្នកសារព័តិ៍មាន បំរើអោយអង្គភាព KH TV អនឡាញប្រចាំខេត្តរតនគិរី ។និងជាកូនប្រុសបង្កើត តែមួយគត់របស់លោក អ៊ុច សាវុទ្ធ អ្នកកាសែតកម្ពុជាថ្មី ប្រចាំខេត្តរតនគិរី ផ្លោងទាំងម៉ូតូទាំងមនុស្ស ទៅចិញ្ចើមផ្លូវ រងរបួសបាក់ភ្លៅទាំងពីរ និងដាច់ប្រអប់ជើងខាងឆ្វេងគួរអោយរន្ឋត់ រីឯ ម៉ូតូបែកម៉ាស៊ីន ខូចខ្ទេចខ្ទីទាំងស្រុង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគ្រួសារ បញ្ជូនទៅសង្គ្រោះនៅប្រទេស វៀតណាម។ដោយឡែក រថយន្តបង្ក និង ម៉ូតូ ជនរងគ្រោះសមត្ថកិច្ចបាននាំ មករក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published