កម្លាំងតម្រួតបទបញ្ជា ចាប់ក្រៀកឃាត់ខ្លួន លោក ផ្កាយ១ ឈ្មោះ ផូ សុផល និងបក្សពួក៥នាក់ នៅខណ្ឌសែនសុខ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញមន្រ្តីនគរបាលប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តី នគរបាលពាក់ផ្កាយ១ម្នាក់ផងដែរ។ជាមន្ត្រីនគរបាល នៃ​គណៈកម្មការ​ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​កម្លាំង​តម្រួត​បទបញ្ជា​ សហការ​ជាមួយ​នគ​បាល​ខណ្ឌ​សែន​សុខ ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ព្រោះតែធ្វើតាមតែអំពើចិត្ត ។

 

មន្ត្រីនគរបាលមូលដ្ឋានប្រាប់ថា វេលាខាងលើលោកផ្កាយ១ឈ្មោះ ផូ សុផល រួម​ ទាំង​មន្ត្រី​នគរបាល​ចំនួន​៤នាក់​ទៀត​ ដែល​សរុប​ទាំងអស់​៥នាក់ ជាមន្ត្រី​នគរ បាល​ដែល​នៅ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហា ផ្ទៃ​ ចុះ​ត្រួតពិនិត្យ​ឃ្លាំង​មួយ​កន្លែង​ដែល​មានការ​សង្ស័យ​ថា​ ដឹក​បារី​ក្លែងក្លាយ នៅ​ចំណុច​មុខ​ឃ្លាំង​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ។ខណះនោះកម្លាំងតម្រួតបទបញ្ជាសហការជាមួយនគរ បាល ខណ្ឌសែនសុខ ឃាត់ខ្លួនមន្រ្តីនគរបាលទាំងនេះមែន ដោយចាប់ក្រៀកបញ្ជូនឡើងរថយន្តតែម្តង។

 

យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន  ថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។

បើតាមនាយឧត្តមសេនីយ៍ ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ៕

 

 

Leave a Reply

(*) Required, Your email will not be published