ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នៅចំណុចវាលអាមេរិកកាំងស្រុកអូររាំងជនសង្ស័យម្នាក់មានតួនាទី ជាអធិការរង នគរបាលស្រុកអូររាំង និងជាមេឈ្មួញឈើ ដ៏សកម្មជាយូរឆ្នាំមកនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ចាប់វាយខ្នោះក្នុងបទល្មើស ដឹកជញ្ជូនឈើជាក់ស្តែងតាមបញ្ជាថ្នាក់លើបញ្ជូនខ្លួនមកអធិការដ្ឋានគរបាល ស្រុកអូររាំង ទាំងយប់ជាមួយការចាប់យកវត្ថុតាងឡាន និងឈើ។តែព្រឹកឡើង ជនសង្ស័យនៃបទល្មើសព្រៃឈើ ជាំអធិការរងនគរបាលស្រុកអូរាំង ទទួលផែនព្រហ្មទណ្ឌ ឈ្មោះ ខៃ វណ្ណះ បានរបូតខ្នោះពីដៃ បាត់ខ្លួនមនុស្ស នៅតែពាក្យ អាចាមរ៉ាម ថា បានទុកលុយចំនួន ៣៥០០០ដុល្លារធានាខ្លួនដែរ ។
ពាក់ព័ន្ធរឿងអធិការរងរូបនេះត្រូវបានប្រជាជនសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ទទួលស្គាល់គាត់ គឺជាមេឈ្មួញរកសុីដឹកជញ្ជូនឈើជាយូរឆ្នាំមកហើយ តាមរយះ បង់លុយអោយសមត្ថកិច្ច ជំនាញ អាជ្ញាធរផង លោតឆ័ត្រផង យកតួនាទីជាអធិការរងផង បានសុខរហូត ទើបនៅព្រលប់វេលាម៉ោង១៩និង០២នាទីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ លេចឮថាសមត្ថកិច្ចចាប់វាយខ្នោះ ក្នុងបទល្មើសដឹកជញ្ជូនឈើ តាមបញ្ជាថ្នាក់លើ ផ្អើលអស់អ្នកស្រុកអូររាំង និងទទួលបានការគាំទ្រពីប្រជាជន ចំពោះចំណាត់ការនេះ។ ចុងក្រោយរបូតខ្នោះវិញ មានន័យ ថា លោក ខៃ វណ្ណះ អធិការរង នគរបាលស្រុកអូររាំង ទទួលផែនព្រហ្មទណ្ឌ ខ្លាំងនៅតែខ្លាំងដដែល រកសុីមិនចេះជាប់គុក សង្ស័យមានការ អន្តរាគមន៍ មានការចំណាយថវិកា ដោយប្រការណាមួយ..?
ករណីខាងលើ កំណើតថ្មី មិនអាច ទាក់ទងការបំភ្លឺ ពីសមត្ថកិច្ចនៅខេត្តមណ្ឌលគីរី បាននៅឡើយទេ៕


