ដោះលែងបាត់ស្រមោល!អតីតឧកញ៉ារកស៊ីឈើដ៏ល្បី ឈ្មោះ វ័ន ប៊ុនថៃ ចរឹកថោកមិនកែ បៀតបៀន និងប្រើហិង្សាលើនារីបម្រើការងារខារ៉ាអូខេ នៅកំពង់ចាម ក្រោយឃាត់ខ្លួនមួយដង្ហើមចង្រិត

, , Leave a comment

​​ខេ​ត្ត​កំព​ង់ចា​ម​ ៖​ ស​មត្ថ​កិ​ច្ច​ខេ​​​ត្ត​​កំ​ព​ង់ចា​ម​​បាន​​​ឃាត់​ខ្លួន​​​ឧក​ញ៉ា វ័​ន​ ​ប៊ុន​​ថៃ ​​ហៅ​ ​ថៃ ​ដែ​លជា​​​ឈ្មួញ​​​ឈើ​​ដ៏​​ល្បី​​​ល្បា​​ញ​​ម្នា​ក់​​យ​កទៅ​​​សួរ​នាំ​​ភ្លា​មៗ​ ​​ពា​ក់​ព័​ន្ធ​​ក​រណី​​​បង្ក​​​អំ​ពើហិ​ង្សា​​ក្នុ​ង​​ខា​រ៉ាអូ​ខេ(វីឡា)កា​លពី​​ថ្ងៃ​ទី​០​៥​ខែ​ម​ករា​​ឆ្នាំ​​២​០១​៩​ នៅ​​ខេ​ត្ត​កំព​ង់ចា​ម​ ហើ​យ​​ត្រូ​វ​បាន​​​ដោះលែ​ង​​វិ​ញ ក្រោយពីឃាត់ខ្លួន មួយដង្ហើមចង្រិត ​​ប​ន្ទា​ប់ពី ​​​ឧក​ញ៉ា​​ជើ​ង​ខ្លាំង ​រូប​នេះ ចេះសិល្ប៍ ​​រត់ការដល់​​​សម​​​ត្ថ​​កិ​ច្ច ​និ​ង​​ស្ថា​ប័ន​​ពា​ក់​ព័ន្ធ​​​ផ្សេង​ៗ​​ទៀ​ត ​។​​

 

​ប្រភពប្រាប់ថា នៅ​​​នៅយប់កើតហេតុនៅក្លឹបកំសាន្តKTV យីហោ(វីឡា)ឧក​ញ៉ា វ័​ន​ ​ប៊ុន​​ថៃ ​​ហៅ​ថៃនិ​ង​​ប​ក្សពួ​កបានបបួលគ្នា​​ទៅផឹកស៊ីច្រៀងខារ៉ាអូខេយីហោ (វីឡា) ​លុះ​​ពេល​​​ផឹក​​​ស្រវឹ​ងជោគជាំ អាចពុះកញ្ជ្រោល នឹងស្នេហ៍ក្រៅឆាក ឧក​ញ៉ា វ័​ន​ ​ប៊ុន​​ថៃ ​​ហៅ​ថៃ បានចាប់បង្ខំនាងកញ្ញា ដែលបំរើការនៅទីនោះ និងបា​ន​​បៀ​តបៀ​ន ​​នា​រី​​ដែ​ល​​អ​ង្គុយ​​​ក្បែ​​ខ្លាំង​ៗ​ ធ្វើ​​ឲ្យ​​​នាង​​ខ្មា​ស់​និ​​ង​​​​ទ្រាំ​​​មិ​នបា​ន ​​ក៏​​ដើ​រ​​ចេ​ញពី​​​បន្ទ​ប់​​នោះ​​បា​ត់​ទៅ។​ក្រោ​យម​ក​ឧក​ញ៉ាជើងខ្លាំងបា​ន​​ស្រែ​ក​​ឡូឡាអោ​យ​​អ្នក​​​បម្រើកា​រ ក្នុង​​​បន្ទ​ប់​​រក​​​នារី ​​អោ​យ​​ទៀ​ត ​តែ​​គ្មា​ន​​អ្ន​កណា​ហ៊ាន ​​ចូ​លមក​អង្គុយជិតទេ​។ធ្វើ​អោយ​​​ឧក​ញ៉ា វ័ន ប៊ុនថៃ ហៅថៃ មានលុយចរឹកថោកមិនកែ នោះខឹង ក៏ប្រើអំពើហិង្សាវាយក្បាល ចាប់បោចសក់នារីអ្នកបម្រើ ក្នុងបន្ទប់ទាញទៅក្រោយ ក្លាយជាជម្លោះពាក្យសម្តី និងមានហិង្សាកើតឡើង ផ្អើលហាង ខារ៉ាអូខេ(វីឡា) ទាំងយប់អាធ្រាតតែម្តង  ។

​​ប្រភ​ព​បានប​ញ្ជាក់​ថា ​​លោ​ក ​គួច​ ​ចំរើ​ន ​អភិ​បា​លខេ​ត្ត​​កំ​ពង់​ចាម​ បា​ន​​បញ្ជា​​ក​ម្លាំ​ង​​នគ​របា​ល​​ព្រហ្ម​ទណ្ឌ​ និង​​ក​ង​​រា​ជ​​អាវុ​ធហត្ថ​ខេត្ត​​ ឲ្យ​​ចុះទៅ​​នាំ​ខ្លួន​​​ឧក​ញ៉ា ​វ័ន​ ប៊ុ​ន​​ថៃ​ ម​ក​​សួ​​នាំពា​​ក់​ព​​ន្ធ័​​ ប្រើ​​អំ​ពើហិ​ង្សា​​ក្នុង​​​ហាង​ K​TV​ វី​ឡា ​នា​​ម៉ោ​ង​​៨​​យប់​ថ្ងៃ​ទី​​០​៥ខែម​ករា​ក្រោ​យពីទទួលបានពត័​​​មាន​​អំ​ពើហិ​ង្សា​​កើ​តឡើ​ង​។​​ក្រោយ​​ទ​ទួល​​​ព័ត៌​មា​ន​​ពា​ក់ព័​ន្ធ​​ក​រណី​​​អំពើ​ហិង្សា​​​នេះកម្លាំ​ង​​ន​គរ​បា​លខេត្ត ​និង ​​​អាវុ​ធហ​ត្ថខេត្តកំពង់ចាម​​ចុះ​​​ធ្វើកា​រ​​ស្រា​វជ្រា​វ ​និ​ង​​ឃា​ត់ខ្លួ​ន​​តែ​ម្ដង​ ​។​​

​​តាម​​​ព័ត៌​មាន​​​ច្បាស់ការ​​ បា​ន​​ឲ្យ​​ដឹ​ងថា​ ខ​ណៈ​ដែ​ល​​មាន​ការ​​ស​ម្រប​សម្រួ​ល ​​ជា មួយ​​ ម្ចាស់​​ខា​រ៉ាអូ​ខេ ​វីឡា​ ​ក្រោយ​​​ឃាត់​ខ្លួន ​​មួយដង្ហើមចង្រិត ​​ឧ​ក​ញ៉ា ​វ័​ន ​ប៊ុ​ន​​ថៃ​ ហៅថៃ ត្រូ​វបា​ន​​គេ​​ដោះ​លែង​​​វិញហើយៗៗ ។

ហេតុការណ៍​ដ៏​មិន​ថ្លៃថ្នូរ ​បង្កឡើង​ដោយ ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅថៃ រស់នៅក្នុងភូមិគ្រឹះ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កើតឡើងកាលពី​យប់​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅក្នុង​ហាង​ ខារ៉ាអូខេ​យីហោ (វីឡា) ស្ថិតក្នុង ​សង្កាត់​វាលវង់ ​ក្រុង-ខេត្តកំពង់ចាម។ទង្វើ​នេះ​ត្រូវបាន​មហាជន​រិះគន់ថា ​ធ្វើ​ដល់​ឧកញ៉ា​ មាន​លុយ​ ហើយ​ តែ​ច​រិ​ក​មិន​ថ្លៃ មិនស្មើនិងក្រដាសអានាម័យ ​គ្មាន​សីល​ធ​ម៍​នៅក្នុង​ខ្លួន អាង​អំណាច​ទឹក​លុយ អាង​ខ្លួន​ជា ឧកញ៉ា​ ធ្វើអោយប៉ះពាល់​ ដល់​ភាពថ្លៃថ្នូ​ នៃ​បុរស​ទាំងឡាយ​ទៀត ៕

(វីដេអូ) ធ្លាយរឿង អាស្រូវ! ឧកញ៉ា វ័ន ប៊ុនថៃ ហៅ ថៃ ផឹកស្រវឹងជោគជាំ បៀតបៀននារីបំរើខារ៉ាអូខេ និងប្រើហិង្សាលើរាងកាយ បង្កការភ្ញាក់ផ្អើលក្នុង KTV ត្រូវសមត្ថកិច្ចឃាត់ខ្លួនhttp://www.kntnews.com/2019/01/07/58691.html/

Gepostet von ពត័មាន ខេត្តក្រចេះ am Sonntag, 6. Januar 2019

 

 

Leave a Reply

(*) Required, Your email will not be published