ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារ

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ទីបំផុត!ថៅកែមជ្ឈមណ្ឌល កែ សម្ផស្ស«ឌែម៉ូគ្លីនិក»អ្នកស្រី ហូវ ដាណេ និងឈ្មោះ ពៅ ស៊ីណាត ជា ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ ភេទប្រចាំគ្លីនិក ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភាចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង២ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ។ក្រោយពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទ «គំរាមកំហែងហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល» រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចុះឃាត់ខ្លួន កូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក»ដែលទើបរៀបការបានពីរថ្ងៃពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ​ក្រោយមានបណ្ដឹង រឿងជំរិតទារប្រាក់ពីអតិថិជន ដែលចូលទៅទទួលសេវាកែ សម្ផស្ស។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ​ការដាក់ពាក្យបណ្ដឹងនេះ​ បន្ទាប់ពីជនរងគ្រោះបានចូលទៅកែសម្ផស្ស​នៅក្នុងគ្លីនិក ខាងលើ ហើយត្រូវបានម្ចាស់គ្លីនិក រៀបចំបង្កប់កាមេរ៉ាថត សកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការ កែរកេរ្ដិ៍ភេទ​ផងដែរ។

 

ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើប តែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា​ដ៍​ស្កឹមស្កៃមួយ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១៨។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

     

 

Leave a Reply

(*) Required, Your email will not be published