បុករះសារជាថ្មីម្តងទៀត នៅឯចំណោត លោកយាយម៉ៅ ពេជ្រនិល របួស៥នាក់

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ រថយន្តតូចធំបានបុកបន្តគ្នាសារជាថ្មីម្តងទៀតនៅឯចំណោត លោកយាយម៉ៅ ពេជ្រនិល ចន្លោះស្ពានទី២ បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ និង ស្រាលម្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ចំណុចស្ពាន អូរគគីរ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ព្រំប្រទល់ ជាមួយ ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

មន្ត្រីប៉ូលីសប្រាប់ថា មុនពេលកើតហេតុ មានរថយន្តធុនធ្ងន់មួយគ្រឿង ខូច បានចតនៅលើចិញ្ចើមផ្លូវ ស្រាប់តែម៉ោងកើតហេតុ មានរថយន្តម៉ាកស៊ីណា មួយគ្រឿងធ្វើដំណើរទៅ​ ពេលដល់កន្លែង ដែលរថយន្តនោះខូច ក៏មានរថយន្ត ធុនធ្ងន់មួយគ្រឿងទៀតបើកមកពីក្រោយបានបុករថយន្តស៊ីណាហើយរថយន្ត ស៊ីណា ក៏បានជ្រុលទៅបុករថយន្តដែលកំពុងខូចនោះ បណ្តាលឲ្យមនុស្ស៤នាក់ រងរបួស ក្នុងនោះរបួសធ្ងន់៣នាក់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់ មន្ទីរពេទ្យភ្លាមៗ​ ដើម្បីជួយសង្គ្រោះ។

 

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី៣ខែមករាឆ្នាំ២០១៩រថយន្ដដឹកថ្មមួយគ្រឿង បានដាច់ហ្រ្វាំង រួចក៏ទៅបុករថយន្ដធុនតូច-ធំ ប្រមាណ២០គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៨នាក់ផងដែរ៕

 

 

Leave a Reply

(*) Required, Your email will not be published