ធ្លាយរឿងអាស្រូវ លោកផ្កាយ២ ឃិន ម៉េងស្រេង អតីតមេយោធាខេត្តមណ្ឌលគិរី ចាប់បង្ខំនារីបម្រើការងារនៅ KTV ទៅគេង នាងមិនព្រមប្រើ ហិង្សាទះកំផ្លៀង ដាល់ក្បាលពោះសន្លប់ គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីយប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨ នៅក្លឹបKTVយីហោ«បុប្ផាឥសាន្ត»ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅបន្ទប់ (ដំណាក់ស្តេច) មានស្ត្រីជាអ្នកបម្រើការងារផ្នែក KTV ម្នាក់ឈ្មោះ បុប្ផា ហៅ ស្មល បានរងនូវកណ្តាប់ដៃរបស់ភ្ញៀវដែល ជានាយទាហានជាន់ខ្ពស់ គឺលោកឧត្តមសេនីយ៍ទោ ឃិន ម៉េងស្រេង អត្តលេខ០១៨៥៩០ មុខងារ ជានាយរងការិយាល័យទី២ កងទ័ពជើងគោក បច្ចុប្បន្នត្រូវបានថ្នាក់លើបញ្ជូនមកធ្វើការជានាយទាហានទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន បន្ទាប់ពីមានលេចឮមិនប្រក្រតីយកលិខិត បេសកកម្មទៅ ធ្វើសកម្មភាពបម្រើឲ្យផែ្នកបទល្មើសព្រៃឈើកន្លងទៅនោះ ។

 

សេចក្តីរាយការណ៍ប្រាប់បន្តថា នៅយប់កើតហេតុនៅក្លឹបកំសាន្ត បុប្ផាឥសាន្ត ស្ថិតក្នុង ភូមិចំការតែ  សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ លោកផ្កាយ២ ឃិន ម៉េងស្រេង ទៅផឹកស៊ីច្រៀងktv ពេលមិនទាន់ចប់កម្មវិធីផង អាចពុះកញ្ជ្រោលនឹងស្នេហ៍ក្រៅឆាក បានចាប់បង្ខំនាងកញ្ញាដែលបំរើការនៅទីនោះ យកទៅដេក ដោយនិយាយថា ឲ្យលុយចំនួន៣០០ដុល្លា តែនាងប្រកែកមិនព្រម ហើយចាប់អោបថើប នាងក៍រើបំរាស់ គ្រានោះ បានប្រតាយប្រតប់ ទើបលោកផ្កាយ២ ឃិន ម៉េងស្រេង ទះកំផ្លៀង មួយដៃ និងដាល់ចំក្បាលពោះ បណ្តាលឲ្យនាងដួលសន្លប់ ។ដោយឡែកជនបង្ក ក៏បានគេចខ្លួនពី កន្លែងកើតហេតុ និងមិនមានការឃាត់ខ្លួន ជួយអន្តរាគមន៍ ទៅលើជនរងគ្រោះ ដោយសារលោកផ្កាយ២ ឃិន ម៉េងស្រេង អតីតមេយោធាខេត្តមណ្ឌលគិរី មានអំណាច មានលុយ ស៊ីចាយសប្បាយ សម្តីយកមេឃ ទ្រាប់គូទអង្គុយ តាម រយៈចំណូល ដែលបានមកពីបទល្មើសព្រៃឈើ ។

 

ប្រភពប្រាប់ថា ក្រោយមកមានការបណ្ដឹងរបស់ជនរងគ្រោះដល់ ស្នងការដ្ឋាននគរបាលខេត្ត ផ្នែកព្រហ្មទណ្ឌ តែមិនបានប៉ុន្មានក៏ស្រាប់តែជនបង្ករ រួចខ្លួនធ្វើព្រងើយ ថែមទាំងនៅថ្ងៃទី១៥.១២.២០១៨ គេសង្កេតឃើញវត្តមាន ជនដៃ ដល់ទៅចូលរួមកម្មវិធី ជប់លៀងផ្ទះ ព្រះរាជអាជ្ញាខេត្ត ទើបទៅកាន់តំណែង ដោយជនបង្ករ ថែមទាំងដើរបោះពាក្សសំដីថា អ្នកហ៊ានធ្វើអ្វីគេព្រោះគាត់ត្រូវជាឪពុកមា លោកព្រះរាជអាជ្ញា ផងដែរ។

 

លោក សូ សុវណ្ណ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានប្រាប់កាសែតក្នុងស្រុក តាមទូរស័ព្ទយ៉ាងដូច្នេះផងដែរថា «តាមពិតៗជាមានរឿងនេះកើតមាន ប៉ុន្តែភាគីខាងជនរងគ្រោះ នារីបម្រើ ការងារផ្នែក KTV មិនបានដាក់ពាក្យបណ្តឹងទេ គាត់គ្រាន់តែទូរស័ព្ទប្រាប់ ពីរឿងហេតុខាងលើ ហើយក៏មានករណី សម្របសម្រួលបញ្ចប់រឿងនេះយូរមកហើយ ។

ករណីខាងលើ មិនអាចទទួលការបញ្ជាក់ ពីលោកផ្កាយ២ ឃិន ម៉េងស្រេង អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published